កូរ៉េខាងត្បូង ៖ តារា Kpop មានជាងគេបំផុតទាំង ១៥ រូប ដែលលេចធ្លោជាងគេក្នុងវិស័យ Kpop ដោយបុគ្គលម្នាក់ៗ មានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ២០ លានដុល្លារ។ សិល្បករ K-Pop ភាគច្រើនរកលុយបាន ពីការលក់ Album ព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ ការធ្វើជាម៉ូដែល និងការសម្ដែងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមតារាចម្រៀង BTS បានកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Big Hit Music ដែលធ្វើពាណិជ្ជកម្មជាសាធារណៈថែមទៀត។
ខាងក្រោមនេះជាបញ្ជីឈ្មោះ សិល្បករទាំង ១៥ រួមមាន ៖
១. PSY មាន ៦០ លានដុល្លារ
PSY រកចំណូលបានច្រើន បន្ទាប់ពីលោកចេញផ្សាយបទចម្រៀងដំបូងដែលមាន អ្នកទស្សនា រហូតដល់ មួយពាន់លានដង នៅលើ YouTube គឺបទ Gangnam Style។ យោងតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា PSY ទទួលបានទឹកប្រាក់ប្រហែល ៤ លានដុល្លារ ពីការទាញយកកម្មវិធី iTunes។ ទឹកប្រាក់ ៥០០,០០០ ដុល្លារ ជាចំណូលក្នុងការផ្សាយផ្ទាល់។ ទឹកប្រាក់ ៨ លានដុល្លារ ពីកិច្ចព្រមព្រៀងយល់ព្រមផ្សេងៗ និងទឹកប្រាក់ជាង ២០ លានដុល្លារ ពីការធ្វើជាតារាចម្រៀងផ្ទាល់របស់លោក។

២. Kim Junsu មាន ៤០ លានដុល្លារ
Kim Junsu គឺជាតារាម៉ូដែល អ្នករាំ តារាសម្តែងនៅលើឆាក និងជាតារាម្នាក់ ក្នុងចំណោមតារា Kpop ដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៤០ លានដុល្លារ។ លោកក៏ជាសមាជិកដំបូង នៃក្រុមចម្រៀងប្រុស TVXQ ដែរ។ លោករកប្រាក់បានតាមរយៈ ការបង្ហាញម៉ូត ការលក់ Album ការផ្សាយតាមអ៊ីនធើណែត ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការលក់ទំនិញ។ បទចម្រៀងល្បីៗ មួយចំនួនរបស់លោកគឺ Intoxication Uncommitted Tarantallegra និងបទ Incredible។

៣. G-Dragon មាន ៣០ លានដុល្លារ
ស្នាដៃរបស់ G-Dragon ក្នុងការនិពន្ធបទចម្រៀងល្បីៗ និងវត្តមាននៅលើឆាកដ៏មានឥទ្ធិពលរបស់លោក បានលើកកម្ពស់អាជីពរបស់លោក ជាអន្តរជាតិ។ G-Dragon មានឈ្មោះកំណើតថា Kwon Ji-Yong លោកបានចាប់ផ្តើមអាជីពនេះ នៅឆ្នាំ ២០០៦ និងជាសមាជិក ក៏ដូចជាអ្នកដឹកនាំក្រុមចម្រៀងប្រុស មានឈ្មោះថា Big Bang។ ប៉ុន្មានឆ្នាំមកនេះតារា K-pop រូបនេះ បានប្រើទេពកោសល្យ និងកិត្តិនាមរបស់លោកដើម្បីរកលុយផងដែរ។

៤. Jungkook មាន ២០ លានដុល្លារ
Jungkook គឺជាអ្នកចម្រៀង និងអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូង លោកត្រូវបានគេស្គាល់ថា ជាសមាជិកក្មេងជាងគេនៃក្រុម ចម្រៀងប្រុស BTS។ តារាចម្រៀងរូបនេះ មានឈ្មោះពិត Jeon Jungkook មានទ្រព្យសុទ្ធ ២០ លានដុល្លារ។ ប្រាក់របស់លោកបានមកពី សកម្មភាពរួមជាក្រុមរបស់លោក គឺក្រុម BTS នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ Jungkook ទទួលបាន ៧ លានដុល្លារ ពីចំណូលដំណើរកម្សាន្ត ជាមួយក្រុម BTS និង ៧,៩ លានដុល្លារ ពីភាគហ៊ុនរបស់លោក នៅក្នុងផលិតកម្ម Big Hit Music (Big Hit Entertainment)។

៥. J-Hope មាន ២០ លានដុល្លារ
J-Hope ជាអ្នករាំ អ្នករ៉េប អ្នកនិពន្ធបទចម្រៀង និងជាអ្នកផលិតផងដែរ លោកបានបង្ហាញខ្លួន នៅក្នុងឧស្សាហកម្ម K-Pop ឆ្នាំ ២០១៣ នៅពេលដែលបានចូលរួមជាមួយនឹងក្រុម BTS។ តារាចម្រៀងរូបនេះ មានទ្រព្យសុទ្ធ ២០ លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោមតារាល្បីៗ របស់កូរ៉េខាងត្បូង។ ប្រាក់របស់ J-Hope បានមកពីការលក់ Album និងប្រាក់ចំណូល ពីក្រុម BTS។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងរូបនេះ ក៏មានភាគហ៊ុន នៅក្នុង Big Hit Music ផងដែរ ក្នុងឆ្នាំ ២០២០ ដែលបានចូលទីផ្សារមូលធនចំនួន ៤,១ ពាន់លានដុល្លារ ភាគហ៊ុនរបស់ J-Hope នៅក្រុមហ៊ុន នៅចុងបញ្ចប់នៃថ្ងៃបើកលក់ភាគហ៊ុន ចំណែករបស់ J-Hope មានតម្លៃ ៧,៩ លានដុល្លារឯណោះ។

៦. Jung Yong-Hwa មាន ២០ លានដុល្លារ
Jung Yong-Hwa ជាតារាកូរ៉េខាងត្បូង ពហុទេពកោសល្យ ដែលធ្វើការជាតារាសម្តែង អ្នកលេងហ្គីតា តារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារារ៉េប តន្ត្រីករ និងរៀបចំតន្ត្រី។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំ ២០២១ គឺ ២០ លានដុល្លារ។ ក្នុងនាមជាតារាសម្តែង លោកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើន រួមមានរឿង Heartstrings A Gentleman's Dignity Marry Him If You Dare The Musketeers និង Package។

៧. Taeyang មាន ២០ លានដុល្លារ
Taeyang ជាតារាសម្តែង អ្នកចម្រៀង តារាម៉ូដែល និងជាអ្នករាំ ឈ្មោះកំណើតរបស់លោកគឺ Young-bae កើតនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៩៨៨។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឧស្សាហកម្ម K-Pop ឆ្នាំ ២០០៦ ក្នុងនាមជាសមាជិកក្រុម តារាចម្រៀងប្រុស Big Bang។ គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Taeyang មាន ចំនួន ២០ លានដុល្លារ។ Taeyang រកលុយបាន ពីការលក់ Album ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការផ្សាយតាមឌីជីថល។

៨. Park Bom មាន ២០ លានដុល្លារ
Park Bom គឺជាតារាចម្រៀង និងជាសមាជិកក្រុមតារាចម្រៀងនារី 2NE1។ Park Bom មានទ្រព្យសុទ្ធ ២០ លានដុល្លារ ធ្វើឱ្យនាងក្លាយជា តារា Kpop ស្រីដែលមានជាងគេបំផុត។ ដំបូង Park Bom ចាប់ផ្តើមអាជីពរបស់នាង ដោយការសម្តែងទោល ព្រមទាំងចេញផ្សាយបទចម្រៀងរបស់នាង ជាមួយនឹងក្រុមហ៊ុនផ្សេងៗដែរ រួមមាន Big Bang Lexy និង Masta Wu។ ក្នុងឆ្នាំ ២០០៩ នាងបានចូលរួមជាមួយក្រុម 2NE1 ក្នុងនាមជាអ្នកចម្រៀង ហើយក្រុមនេះបានក្លាយជាក្រុមតារាចម្រៀងស្រី ដែលមានប្រជាប្រិយបំផុត និងលក់ Album ដាច់បំផុតដែរ។ បន្ទាប់ពីរំសាយក្រុម 2NE1 Park Bom ក៏ចាប់ផ្តើមធ្វើការជាអ្នកសិល្បៈទោល។

៩. Rain មាន ២០ លានដុល្លារ
Rain ដែលមានឈ្មោះកំណើតថា Jung Ji-hoon គឺជាតារាចម្រៀង អ្នកនិពន្ធចម្រៀង អ្នករាំ តារាសម្តែង និងជាអ្នកផលិត។ លោកបានកើតនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៨៨ Rain ចាប់ផ្តើមអាជីពក្នុងឆ្នាំ ១៩៩៨ នៅពេលដែលលោកបានចូលរួមជាមួយ ក្រុមតន្រ្តីប្រុស Fanclub។ នៅឆ្នាំ ២០០០ JYP Entertainment បានជ្រើសរើស Rain ជាអ្នកហ្វឹកហាត់ និងធ្វើការជាមួយលោក រហូតដល់ឆ្នាំ ២០០៧។ ក្នុងឆ្នាំ ២០០៧ Rain បានបង្កើតក្រុមហ៊ុន J. Tune Entertainment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JYP Entertainment។

១០. RM មាន ២០ លានដុល្លារ
RM គឺជាអ្នកចម្រៀងរ៉េប និងជាអ្នកផលិត លោកត្រូវបានគេស្គាល់ច្បាស់ថាជា អ្នកដឹកនាំក្រុមតារាចម្រៀង BTS។ គិតត្រឹមឆ្នាំ ២០២១ RM ដែលមានឈ្មោះកំណើត Kim Namjoon មានទ្រព្យសុទ្ធ ២០ លានដុល្លារ។ ប្រាក់របស់លោកបានមកពីសកម្មភាពផ្សេងៗ និងប្រាក់ចំណូលពីក្រុម BTS។ RM ក៏មានភាគហ៊ុន នៅក្នុង Big Hit Music ដែលមានតំលៃ ៧,៩ លានដុល្លារ នៅថ្ងៃដំបូងនៃក្រុមហ៊ុននេះដាក់លក់ជាសាធារណៈ។

១១. Suga មាន ២០ លានដុល្លារ
Suga គឺជាអ្នកចម្រៀងរ៉េប អ្នកនិពន្ធ និងអ្នកផលិត លោកត្រូវបានគេស្គាល់ច្បាស់ថាជាសមាជិកក្រុមចម្រៀង K-Pop BTS។ តារារ៉េបរូបនេះ មានឈ្មោះកំណើតថា Min Yoon-gi មានទ្រព្យសម្បត្តិសុទ្ធ ២០ លានដុល្លារ។ ប្រាក់របស់លោក បានមកពីប្រាក់ចំណូលរបស់ក្រុម BTS មិនតែប៉ុណ្ណោះ Suga ក៏មានភាគហ៊ុន នៅក្នុងផលិតកម្ម Big Hit Music ដែលមានតម្លៃ ៧,៩ លានដុល្លារក្នុងឆ្នាំ ២០២០ នៅពេលដែលក្រុមហ៊ុននេះបានផ្សព្វផ្សាយជាសាធារណៈ។

១២. V មាន ២០ លានដុល្លារ
V គឺជាអ្នកចម្រៀង អ្នកនិពន្ធចម្រៀង និងសម្តែង ដែលគ្រប់គ្រងដោយ Big Hit Music លោកក៏ជាអ្នកច្រៀងដ៏សំខាន់ របស់ក្រុមចម្រៀងប្រុស BTS ដែល V បានចូលរួមក្នុងក្រុមនេះនៅឆ្នាំ ២០១៣។ V មានឈ្មោះកំណើតគឺ Kim Taehyung មានទ្រព្យសម្បត្តិ ២០ លានដុល្លារ។ ទ្រព្យសម្បត្តិរបស់លោក បានមកពីភាគហ៊ុន ដែលលោកកាន់កាប់នៅក្នុងផលិតកម្ម Big Hit Music និងប្រាក់ចំណូលរបស់ក្រុម BTS។

១៣. Choi Si-won មាន ១៨ លានដុល្លារ
Choi Si-won គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង អ្នកផលិត តារាម៉ូដែល និងតារាសម្តែង ដែលត្រូវបានគេស្គាល់ថាជា សមាជិកក្រុមតារាចម្រៀង Super Junior។ គិតត្រឹមឆ្នាំ ២០២១ នេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Siwon មាន ចំនួន ១៨ លានដុល្លារ។ តារាចម្រៀងប្រុសរូបនេះ រកលុយបានពីការលក់ Album ការសម្តែង តារាម៉ូដែលតំណាងឱ្យក្រុមហ៊ុន Audi របស់កូរ៉េ និងតារាម៉ូដែលសម្រាប់នាឡិកាប្រណីត Piaget។

១៤. Sandara Park មាន ១៦ លានដុល្លារ
Sandara Park គឺជាតារាចម្រៀង តារាសម្តែង និងពិធីករទូរទស្សន៍របស់កូរ៉េខាងត្បូង។ ភាពល្បីល្បាញរបស់នាង បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ នៅពេលនាងជាបេក្ខនារីម្នាក់នៅក្នុងកម្មវិធី Star Circle Quest ដែលជាការប្រកួតប្រជែងទេពកោសល្យ ក្នុងឆ្នាំ ២០០៩ នាងបានបង្ហាញខ្លួននៅក្នុងឧស្សាហកម្ម K-Pop ក្នុងនាមជាសមាជិករបស់ 2NE1។ គិតត្រឹមឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធ របស់ Sandara Park គឺមានចំនួន ១៦ លានដុល្លារ ។

១៥. Lee Ji-Eun មាន ១៥ លានដុល្លារ
Lee Ji-Eun ដែលត្រូវបានគេស្គាល់ថាជា IU គឺជាអ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងម្នាក់ ដែលគ្រប់គ្រងដោយ Kakao Entertainment។ IU បានចូលរួមក្នុងឧស្សាហកម្ម K-Pop ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីបានចេញ Album Lost និង Found ដែលជា Album តូចដំបូងរបស់នាង។ ក្នុងឆ្នាំ ២០១០ នាងបានចេញបទចម្រៀងមួយបទ មានចំណងជើងថា Good Day។ បទចម្រៀងនេះ បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជី Billboard តារាឆ្នើមទាំង ១០០ នាក់ របស់ក្រុមចម្រៀង Kpop ប្រចាំឆ្នាំ ២០១៩។ ទ្រព្យសម្បត្តិរបស់ IU មាន ១៥ លានដុល្លារ នៅឆ្នាំ ២០២១ នេះ៕

ប្រភព : Celebrity Net World