ថ្ងៃនេះ អ្នកជំងឺកូវីដ ក្នុងខេត្តកំពង់ស្ពឺ សះស្បើយដល់ទៅ ៧៦នាក់ ក្នុងចំណោមអ្នកឆ្លង កំពុងព្យាបាល ១០៦៩នាក់

//s9.kh1.co/a6/a6267de7a66a8969f1f5059de1a59ed35200cd12.jpg
សង្គម

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ស្ពឺ ចំនួន ៧៦នាក់ ក្នុងចំណោម អ្នកជំងឺកំពុងព្យាបាល ១០៦៩នាក់ សះស្បើយពីកូវីដហើយ

ខេត្តកំពង់ស្ពឺ ៖ អបអរសាទរ លទ្ធផលចេញហើយ សម្រាប់អ្នករស់នៅខេត្តកំពង់ស្ពឺ ក្នុងចំណោម អ្នកជំងឺកំពុងសម្រាកព្យាបាល ១០៦៩នាក់ ក្នុងនោះ មានអ្នកជំងឺដល់ទៅ ៧៦នាក់ បានទទួលលទ្ធផលពី វិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា​អវិជ្ជមាន នេះមានន័យថា អ្នកជំងឺ​ ៧៦នាក់នេះ បានសះស្បើយពីជំងឺកូវីដហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី អាជ្ញាធរបានអំពាវនាវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងខ្លួន ចំនួន ១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាព នេះបើតាម ការបញ្ជាក់របស់ គណៈអភិបាល នៃអភិបាលខេត្ត លោក វ៉ី សំណាង ដែលបានឲ្យដឹងថា ៖

សូមពុកម៉ែមាមីងបងប្អូនកុំភ្លេច 3កុំ 3ការពារ!!! សូមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង! ថ្ងៃនេះ (08-6-2021) មានអ្នកជំងឺ covid-19 ចំនួន 76នាក់ បានសះជា ក្នុងចំណោមអ្នកជំងឺដែលកំពុងព្យាបាល1069នាក់ ( ឆ្លងថ្មី ) ។ សូមបងប្អូនបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន 14ថ្ងៃ។ ប៉ុន្តែក្នុងករណីមានការសង្ស័យត្រូវរាយការណ៍ទៅពេទ្យដែលនៅជិតបំផុត។ សូមអរគុណ!៕

វ៉ី សំណាង

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T