តារាល្បីលំដាប់ Justin ជិះមូតូដោះអាវដឹកប្រពន្ធតាមដងផ្លូវធ្វេីព្រងេីយ

//s9.kh1.co/cb/cbd647e3032ee35bb78af14a3bf98117d806877c.jpg
តារា & កម្សាន្ដ

 ០៦-មិថុនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

មានឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារមិនខ្ចីជិះ Justin Bieber​ បែរជាជិះម៉ូតូដុបប្រពន្ធយ៉ាងមានក្តីសុខ។

បរទេស៖ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់មកហើយពីកំពូលតារាចម្រៀងអន្តរជាតិ ដ៏ល្បីល្បាញលោក Justin និង ភរិយា Hailey ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមឲ្យអ្នកគាំទ្រច្រណែនជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Justin Bieber មិនត្រឹមតែជាតារាល្បីមានរថយន្តទំនើប ៗ រាប់ពាន់លានដុល្លារទេ Justin ក៏បានទិញកង់ ២ ប្លែកៗជាច្រើនផងដែរ។ តារាចម្រៀងប្រុសរូបនេះបាននាំភរិយារបស់លោក នាង Hailey Baldwin ដើកម្សាន្តទៀតនៅគ្រប់ទីកន្លែង។ លោកថែមទាំងមានកង់និងម៉ូតូថ្លៃ ៗ គ្រប់ម៉ាកល្បី ៗ នៅលើពិភពលោកទៀតផង។

ជាក់ស្ដែង ថ្មីៗនេះលោក បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគេបានប្រទះឃើញរូបលោកបានជិះមូតូដោះអាវដុបប្រពន្ធដើរលេងលំហែអារម្មណ៍នៅតាមដងផ្លូវបែបសាមញ្ញបំផុត។ដោយគេដឹងថារូបថតនេះ ត្រូវបានថតដោយអ្នកគាំទ្រខណៈដែលពួកគេកំពុងធ្វើដំណើរតាមដងឆ្លងកាត់ខណៈពេលនោះ ក៏ប្រទះឃើញគូស្នេហ៍ទាំងពីរកំពុងវិស្សមកាលនៅ Hawaii ៕

សូមទស្សនារូបភាពខាងក្រោម៖

Justin និង ភរិយា  
Justin និង ភរិយា  
Justin   
Justin   
Justin និង ភរិយា  
Justin និង ភរិយា  
Justin និង ភរិយា  
Justin និង ភរិយា  
Justin និង ភរិយា  
Justin និង ភរិយា  

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T