ឥណ្ឌា៖ លោកយាយម្នាក់ ដែលឆ្លងកូវីដ-១៩ បានវិលត្រលប់មកផ្ទះវិញ ក្រោយពីជាសះស្បើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង ព្រមទាំងសាច់ញាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយរូបនេះ មានឈ្មោះថា Muthyala Girijamma អាយុ៧៥ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ។ លុះមកដល់ថ្ងៃទី១៥ ខែឧសភា ខាងក្រុមគ្រួសារបានទទួលដំណឹងថា លោកយាយបានស្លាប់បាត់បង់ជីវិតហើយដោយសារតែកូវីដ-១៩។
ផ្នែកទៅលើច្បាប់យ៉ាងតឹងតឹងរ៉ឹងរបស់ខាងមន្ទីរពេទ្យ សពទាំងអស់អាចមើលឃើញពីចម្ងាយប៉ុណ្ណោះ និងត្រូវបានបុគ្គលិករុំក្នុងផ្លាស្ទិកយ៉ាងជិតឈឹង។ ដូច្នេះក្រុមគ្រួសារមិនអាចប្រាកដបានទេថា សពជារាងកាយរបស់លោកយាយឬអ្នកណាឡើយ និងដើម្បីចៀសវាងមានមេរោគសាយភាយ ទើបមិនបើកមើលសព។
នៅថ្ងៃដដែល ក្រុមគ្រួសារបានយកសពមកផ្ទះ ដើម្បីធ្វើពិធីបូជា។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងនោះគឺ ជិតពីរសប្ដាហ៍ក្រោយមក លោកយាយបានធ្វើដំណើរវិលត្រលប់មកផ្ទះវិញ។
ទន្ទឹមនឹងនេះដែរ ត្រូវបានគេដឹងថា សពដែលធ្វើក្រុមគ្រួសាររបស់លោកយាយធ្វើបុណ្យនៅថ្ងៃនោះ មិនមែនជាលោកយាយទេ។ ហើយលោកយាយវិញ បានត្អូញត្អែរដែរថា គ្មានអ្នកណាទៅទទួលយកគាត់ចេញពីពេទ្យសោះ អីចឹងហើយគាត់ទើបគាត់បានប្រាក់ពីមូលនិធិរដ្ឋាភិបាលចំនួនប្រមាណ៤០ដុល្លារអាមេរិក សម្រាប់ធ្វើដំណើរមកផ្ទះ។
យ៉ាងណាមិញ ជុំវិញអត្តសញ្ញាណសពដែលធ្វើបុណ្យឲ្យនោះ នៅមិនទាន់ដឹងនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: worldofbuzz / indiatoday