ពណ៌សក់ដ៏ល្អឥតខ្ចោះ សម្រាប់តារានិករនីមួយៗ

//s9.kh1.co/57/573955a1117485663f09fb83a73492b75fdad010.jpeg
យុវវ័យ

 ០៥-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អីយ៉ា! មិនដឹងថាត្រូវលាបពណ៌សក់អ្វីមែនទេ? តោះមកមើលទាំងអស់គ្នា!

យល់ដឹង៖ មានបញ្ហាក្នុងការជ្រើសរើសពណ៌សក់បន្ទាប់របស់អ្នកមែនទេ? ហោរាសាស្ដ្រអាចជួយអ្នក ជ្រើសរើសពណ៌សក់ណាមួយដែលត្រូវ ដោយផ្អែកលើតារានិកររបស់អ្នកបាន។ពណ៌ទាំងនេះអាចផ្ដល់នូវ ថាមពលដល់អ្នក និងធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ មួយកម្រិតទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះពណ៌សក់ខាងក្រោម អ្នកអាចរកឃើញនូវពណ៌ដ៏ល្អបំផុត ដោយផ្អែកលើតារានិករនីមួយៗ។

♈️ Aries (Mar 21 – Apr 19)

Aries គឺជាតារានិករមួយដែលគួរឱ្យស្រលាញ់ និងមានទំនុកចិត្តបំផុតនៃរាសីចក្រ។ បុគ្គលិកលក្ខណៈដ៏កាច របស់អ្នកត្រូវការពណ៌ដែលមើលទៅ មានអំនាច ដូច្នេះសូមសាកល្បងជាមួយសក់ពណ៌ក្រហម។ ខណៈពេលដែលអ្នកអាចប្តូរពណ៌នេះ នឹងធ្វើឲ្យសម្លេង និងស្បែករបស់អ្នក កាន់តែមានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ និងសាកសមនឹងបុគ្គលិកលក្ខណៈរបស់អ្នក។

រូបតំនាង
រូបតំនាង

♉️ Taurus (Apr 20 – May 20)

Taurus ដែលមានចិត្តល្អ និងគួរឱ្យទុកចិត្តត្រូវការពណ៌សក់ ដែលនឹងធ្វើឱ្យពួកគេលេចធ្លោដោយមិន Serious ខ្លាំងពេក។ សក់ពណ៌ Rose gold ដែលភ្លឺចិញ្ចាចចិញ្ចែងហើយពេញនិយមបំផុត ក្នុងចំណោមតារាល្បីៗ។ វាពិតជាអស្ចារ្យណាស់ក្នុងការផ្លាស់ប្តូរអ្វីៗដោយមិនចាំបាច់មើលទៅគួរឲ្យសាំញាំពេក។

រូបតំនាង
រូបតំនាង

♊️ Gemini (May 21 – Jun 20)

មិនមានពណ៌សក់ណាដែលល្អជាង ការលាបសក់ពីរពណ៌ទេសម្រាប់ Gemini។ ការលាបបែបនេះ គឺពិតជាឆ្លុះបញ្ចាំងពីអ្នក និងផ្តល់កិត្តិយសដល់បុគ្គលិកលក្ខណៈរបស់អ្នកណាស់។អ្នកអាចជ្រើសរើសពណ៌ផ្សេងទៀតបាន សម្រាប់លាបនូវផ្នែកម្ខាងៗរបស់សក់អ្នក។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

លក្ខណៈដ៏រ៉ូមែនទិក និងអារម្មណ៍ដ៏ទន់ភ្លន់ ងាយនឹងផ្លាស់ប្ដូរនៃ Cancer ទាមទារឱ្យលាបពណ៌តាមបែបធម្មជាតិ។ ហេតុដូច្នេះហើយបានជា ពណ៌បែប Highlight ទង់ដែង ទឹកដោះគោ គឺជាពណ៌ដ៏សាក្ដិសមបំផុត សម្រាប់បុគ្គលិកលក្ខណៈរបស់អ្នក។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

Leo ដែលប្រកបដោយថាមពល សុទិដ្ឋិនិយម និងមានអំនាចត្រូវការពណ៌សក់ដែល នឹងធានាបាននូវចំណុចដែលធ្វើឲ្យពួកគេទទួលបានការយកចិត្តទុកដាក់ និងភាពទាក់ទាញបំផុត។ សម្រាប់ហេតុផលនេះ ទង់ដែងបែបលេចធ្លោ គឺជាពណ៌សក់ដ៏ល្អបំផុត ដើម្បីបង្ហាញនូវភាពទាក់ទាញ និងអំនាចដ៏អស្ចារ្យរបស់អ្នក។

រូបតំនាង
រូបតំនាង

♍️ Virgo (Aug 23 – Sep 22)

តារានិករដែលស្រស់ស្អាត Virgo ខិតខំខ្លាំងណាស់ដើម្បីភាពច្បាស់លាស់ និងសណ្តាប់ធ្នាប់។ សម្រាប់ហេតុផលនេះ ពណ៌សក់ដដែលល្អឥតខ្ចោះ ដើម្បីធ្វើឲ្យតារានិករនេះរឹតតែស្រស់ស្អាត គឺពណ៌ស បែកប្រផេះ។ វានឹងធ្វើឱ្យរូបរាងរបស់អ្នក មានភាពទាក់ទាញ និងស្រស់ថ្លាឡើងវិញ ដោយមិនចាំបាច់ខំប្រឹង។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libras តែងតែស្វែងរកតុល្យភាព និងសន្តិភាពនៅគ្រប់តំបន់នៃជីវិតរបស់ពួកគេ ដូច្នេះពណ៌សក់ដ៏ស្ងប់ស្ងាត់ ដូចជាពណ៌ខៀវខ្ចី អាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់ពួកគេយ៉ាងល្អឥតខ្ចោះ។ ដោយសារពួកគេមិនភ័យខ្លាច ក្នុងការចាកចេញពីតំបន់ដែលមានសុវត្ថភាពរបស់ពួកគេ ពេលខ្លះពណ៌នេះនឹងបង្ហាញពីភាពក្លាហាន និងភាពអស្ចារ្យរបស់ពួកគេក្នុងពេលតែមួយ។

រូបតំនាង
រូបតំនាង

♏️ Scorpio (Oct 23 – Nov 21)

ពណ៌សក់ខ្មៅក្រិប ឬពណ៌ណាដែលងងឹតផ្សេងទៀត ពិតជាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ Scorpio ។ ប្រែក្លាយខាងផ្នែកងងឹតរបស់ជីវិតអ្នក ឱ្យទៅជាផ្នែកមួយដ៏មានន័យ និងបង្ហាញឲ្យឃើញពីអំនាចដ៏ខ្លាំងខ្លា ដែលធ្វើឲ្យអ្នកមានភាពទាក់ទាញកាន់តែខ្លាំង។

រូបតំនាង
រូបតំនាង

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius ជាមនុស្សម្នាក់ដែលមិនសូវយកចិត្តទុកដាក់ ចំពោះមតិរបស់អ្នកដទៃ លើពួកគេឡើយ។ នោះហើយជាមូលហេតុដែលពណ៌សក់ដ៏ល្អបំផុត សម្រាប់តារានិករនេះ គឺជាពណ៌ដែលដិត និងមានភាពទាក់ទាញខ្លាំង។ ើសម្រាប់ហេតុផលនេះ ការលាបពណ៌សក់ដិតៗ ឬ highlight ពីរពណ៌ នៅខាងចុងខុសគ្នា ពិតជាស្រស់ស្អាត និងល្អឥតខ្ចោះសម្រាប់អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn ដែលជាតារានិករដែលខិតខំធ្វើការបំផុត មិនមានពេលវេលាច្រើនសម្រាប់ការតុបតែងសក់របស់ពួកគេជាញឹកញាប់ទេ។ សម្រាប់ហេតុផលនេះ ពណ៌សក់ដ៏អស្ចារ្យ និងឆ្លុះបញ្ចាំងពីអ្នក គឺជាពណ៌បែបសាមញ្ញៗ ប៉ុន្តែទាក់ទាញ និងមិនចាំបាច់ចំណាយប្រាក់ច្រើនចំពោះវា។ វាពាក់ព័ន្ធនឹងការរំលេចផ្នែកនៃសក់នៅជុំវិញមុខ ដើម្បីឲ្យមើលទៅភ្លឺ និងធ្វើឲ្យមុខអ្នកកាន់តែទាក់ទាញ។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

Aquarius ដែលមានភាពទំនើប និងជឿនលឿន ហើយចូលចិត្តខ្លាំងទៅលើការលេងខ្លួន និង Fashion ដ៏ប្លែកៗខុសប្លែកពីគ្នា។ ពណ៌សក់ប្លែកៗ និងឡូយឆាយដូចជាពណ៌ខៀវដិត ឬខៀវក្រម៉ៅ ពិតជាសក្ដិសមខ្លាំង និងល្អឥតខ្ចោះសម្រាប់ធម្មជាតិដ៏រស់រវើករបស់អ្នក។

រូបតំនាង
រូបតំនាង

♓️ Pisces (Feb 19 – Mar 20)

ក្នុងនាមជាតារានិករ ដ៏រ៉ូមែនទិច អ្នកគឺជាព្រះនាងម្នាក់ដែលនៅក្នុងរឿងនិទានផ្ទាល់ខ្លួនរបស់អ្នក។ ពណ៌សក់ដែលល្អបំផុតដោយផ្អែកទៅលើតារានិករររបស់អ្នក គឺជាការលាបពណ៌បែបចម្រុះ លេចធ្លោ និងមើលទៅពិតជាដូចត្រីមច្ឆា។ ការលាយបញ្ចូលគ្នា ចំពោះពណ៌យ៉ាងល្អិតល្អន់នេះ នឹងផ្តល់កិត្តិយសដល់ទំនាក់ទំនងជិតស្និទ្ធរបស់អ្នកជាមួយទឹក និងស្មារតីដែលពូកែស្រមើលស្រមៃរបស់អ្នក។

រូបតំនាង
រូបតំនាង

ប្រភព: Vivaglammagazine

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T