៣យ៉ាងដែលនារី ត្រូវការពីបុរស បើអ្នកធ្វើបាន នាងនឹងស្រលាញ់អ្នក ងប់​ដកចិត្តមិនរួចទេ

//s9.kh1.co/ab/abcc52e48609a99110b94d6f22f8ed3058fe70b1.jpg
នារី

 ០៤-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

នារីគឺជាប្រភេទទន់ខ្សោយ នាងត្រូវការបុរសម្នាក់ ដែលមានភាពច្បាស់លាស់ និងស្រលាញ់នាងដោយ គ្មានលក្ខខណ្ឌ ហើយអាចយល់ច្បាស់ពីតម្រូវការ ផ្ទាល់ខ្លួនរបស់នាងបាន។

ស្នេហា៖ ស្ត្រីចង់អោយគេស្រលាញ់ ចង់អោយបុរសចាត់ទុក ខ្លួនឯងជាលេខ១។ ពួកគេចង់អោយ បុរសស្វែងយល់ពីពួកគេ និងមានអាចចង់ចាំ បាននៅចំណងចំណូលចិត្តរបស់នាង ជាពិសេសអ្នកមិនត្រូវភ្លេច ថ្ងៃពិសេសរបស់នាងទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីវិតរបស់នារីម្នាក់ អាចរស់នៅ ប្រកបដោយសុភមង្គល​ គឺជាការទទួលបាន ជោគជ័យក្នុងជីវិតការងារ និងជីវិតស្នេហា។ នាងអាចទទួលបាន ការងារដែលនាងស្រលាញ់ និងមានគ្រួសារល្អ ដែលចាំផ្តល់កម្លាំងចិត្ត ដល់នាង។ ហើយក៏អាចជួប បុរសម្នាក់ដែលស្រលាញ់ និងការពារនាងគ្រប់ឧបសគ្គ។

ការស្វែងយល់ និងផ្តល់ការយកចិត្តទុកដាក់ ដល់នារីម្នាក់ មិនមែនជារឿងពិបាកនោះទេ សំខាន់បុរសម្នាក់នោះ មាន ភាពស្មោះត្រង់ និងសេចក្តីព្យាយាមធ្វើវាឬអត់? ចំពោះបុរសមានភាពស្មោះត្រង់ ពេលខ្លះគេអាចយល់ពី នារីម្នាក់នោះ ជាង នាងយល់ពីខ្លួនឯងទៅទៀត។

ខាងក្រោមជា៣ចំនុច ដែលមនុស្សស្រីចង់បានពីបុរស ដែលនាងស្រលាញ់៖

១. ស្ត្រីត្រូវការ ការយល់ចិត្ត

ស្ត្រីចង់បាន ការយល់ចិត្តពីបុរស ដែលនាងស្រលាញ់ ប្រសិនបើនាងមាន អារម្មណ៍សោកសៅ បុរសមិនគួរប្រងើយកន្ទើយ និងមិនអើពើ ជាមួយនាងទេ។ ប្រសិនបើនាង កំពុងឈឺចាប់ បុរសគួរតែថែរក្សា នាងឲ្យបានល្អ និងផ្តល់ការយកចិត្តទុកដាក់។ ជាពិសេសនៅពេល ដែលនាងមានរឿងក្នុងចិត្ត ចង់និយាយចេញមក អ្នកគួរតែដើរតួរជាអ្នកស្តាប់ដ៏ល្អម្នាក់ និងអាចផ្តលយោបល់ល្អ ដល់នាងបាន។ មនុស្សស្រីគឺ ទន់ខ្សោណាស់ ដូច្នេះនាងត្រូវការក្តីស្រលាញ់ និងការមើលថែពី​ មនុស្សដែល ខ្លួនស្រលាញ់។

រូបភាពតំណាង
រូបភាពតំណាង

២. ស្ត្រីត្រូវការ ការយកចិត្តទុកដាក់

សម្រាប់ស្ត្រី អារម្មណ៍នៃភាពឯកកោគឺជា អ្វីដែលធ្វើឱ្យ ពួកគេស្លាប់យឺតៗ។ អ្វីដែលស្ត្រីត្រូវការ គឺការថ្នាក់ថ្នម នៅពេល ពួកគេនឿយហត់។ ពួកគេចង់ឱ្យបុរស កត់សម្គាល់ អ្វីដែលបានកើតឡើង ចំពោះពួកគេរាល់វថ្ងៃ ថាតើពួកគេសោកសៅយ៉ាងណា ហើយតើពួកគេ សុខសប្បាយទេ។ ពួកគេចង់ឱ្យ បុរសយកចិត្តទុកដាក់ លើរូបរាងរបស់ពួកគេ។ ពួកគេចង់បានបុរស ដែលមិនសោះកក្រោះ ហើយទន់ភ្លន់ ជាមួយពួកគេ។ បើដូច្នោះមែន ស្រ្តីនឹងអាចរស់នៅ ដោយភាពរីករាយ ជារៀងរាល់ថ្ងៃ។

រូបភាពតំណាង
រូបភាពតំណាង

៣. ស្ត្រីត្រូវការ ឆន្ទៈរបស់បុរស

បុរសជាច្រើន បន្តនិយាយថា៖ "ប្រាប់ខ្ញុំ ពីអ្វីដែលអ្នកចង់បានមក" ។ ប៉ុន្តែអត្ថន័យនៃ ភាពស្មោះត្រង់ មិនចាំបាច់និយាយទេ។ វាកើតចេញពីឆន្ទៈ របស់គេ។ ស្ត្រីគឺសាមញ្ញណាស់ ដរាបណាបុរសស្ម័គ្រចិត្ត ធ្វើរឿងតូចតាច សម្រាប់ពួកគេ ពួកគេនឹងសប្បាយចិត្ត។ ដូច្នេះជំនួសឱ្យ ការរំលឹកម្តងហើយម្តងទៀត បុរសគួរតែចង់ចាំ និងដឹងពីតម្រូវការរបស់នាង ឲ្យបានច្បាស់ ។ ស្ត្រីមិនចូលចិត្តនិយាយច្រើនទេ ហើយនាងពិតជា មានបេះដូងបរិសុទ្ធណាស់ ដូច្នេះបុរសត្រូវតែធ្វើឱ្យនាង មានអារម្មណ៍ល្អ និងរីករាយ អស់មួយជីវិត។

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T