ឆាក្ដៅកង្កែប ជាមួយសាច់ជ្រូកបីជាន់ ឆ្ងាញ់ដកចិត្តមិនរួច

//s9.kh1.co/24/2411084f98522fa899004063122f87c48f48f7e8.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

ឆាក្ដៅកង្កែបធម្មតា រសជាតិឆ្ងាញ់ក៏ធម្មតា តែបើឆាជាមួយសាច់ជ្រូកបីជាន់ទៀត រឹតតែឆ្ងាញ់គួរឲ្យចង់ញុំា សាកធ្វើតាមវិធីខាងក្រោម ធានាថារសជាតិជាប់ចិត្ត។

អាហារ៖ ឆាក្ដៅភាគច្រើនគេ​តែងតែឆាដាក់ជាមួយសាច់មាន់ សាច់ទា ឬសាច់កង្កែប។ ជាទូទៅគេនិយមចូលចិត្តឆាក្ដៅកង្កែបជាងគេ ព្រោះសាច់កង្កែបមានរសជាតិពិសេស ហើយបើចង់ឲ្យឆាក្ដៅកង្កែបរបស់អ្នកកាន់តែមានជាតិជាងនឹងទៅទៀត អ្នកអាចសាកល្បងឆាលាយជាមួយសាច់ជ្រូកបីជាន់ តាមវិធីសាស្ត្រងាយស្រួលខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. កង្កែប ១គីឡូក្រាម (ធ្វើហើយស្អាត កាន់ជាដុំៗ)

២. សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម (ហាន់ជាដុំៗ)

៣. គ្រឿងបុកម៉ាត់ ១កូនចាន

៤. ម្ទេសក្រៀម ៥ផ្លែ

៥. ខ្ទឹមសចិញ្ច្រាំ ៥កំពឹស

៦. ស្លឹកម្រះព្រៅ ដាក់តាមចំណូលចិត្ត

៧. ស្ករស ៣ស្លាបព្រាបាយ

៨. អំបិលបន្តិច

៩. ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប ១មុខ​១ស្លាបព្រាបាយ

១០. ប្រេងឆា ២ស្លាបព្រាបាយ

ឆាក្ដៅកង្កែបជាមួយសាច់ជ្រូកបីជាន់
ឆាក្ដៅកង្កែបជាមួយសាច់ជ្រូកបីជាន់

របៀបធ្វើ៖

១. យកម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។

២. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ ដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ សឹមដាក់កង្កែបចូល។

ឆាក្ដៅកង្កែបជាមួយសាច់ជ្រូកបីជាន់
ឆាក្ដៅកង្កែបជាមួយសាច់ជ្រូកបីជាន់

៣. បន្ទាប់មកដាក់ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។បើសាច់មិនទាន់ឆ្អឹន បន្តែមទឹកបន្តិច រួចរំងាស់រហូតដល់សាច់ឆ្អឹនល្អនឹងស្ងួតទឹក សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕

រក្សាសិទ្ធដោយ៖ ផ្ទះមុខម្ហូប

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T