នៅតែពីរោះ! ញឹម ចំរើន ម្ចាស់បទ «មិនធ្វើសង្គ្រាមទេអូន» ដាក់មួយបទនេះ ហ្វេនមិនសរសើរមិនបាន (មានវីដេអូ)

//s9.kh1.co/cc/cc57b54a437cb41e8ca22716ffda861ff19ac7a2.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ប្តូរតែរូបរាង មុខមាត់ តែសំនៀងនៅពិរោះដដែល ម្ចាស់បទ មិនធ្វើសង្គ្រាមទេអូន របស់អតីតតារាចម្រៀង ញឹម ចំរើន នៅតែពិរោះដូចដើម

រាជធានីភ្នំពេញ ៖ ពិតណាស់ ល្បីមិនស្ទើរឡើយ កាលពីជាង ១០ឆ្នាំមុន រាល់បទចម្រៀងរបស់ ផលិតកម្មRock សុទ្ធតែវាយយក ទីផ្សារបទចម្រៀងស្រុកខ្មែរស្ទើរតែទាំងមូល ព្រមទាំងមាន អ្នកគាំទ្រយ៉ាងច្រើន ពាសពេញផ្ទៃប្រទេស ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ជឿជាក់ថា បងប្អូនប្រាកដជាចាំបានហើយ អតីតតារាចម្រៀងក្នុងផលិតកម្ម Rock លោក ញឹម ចំរើន ម្ចាស់បទ «មិនធ្វើសង្គ្រាមទេអូន» ដែលធ្លាប់បាន ទទួលការគាំទ្រយ៉ាងខ្លាំងក្លា តែផ្ទុយទៅវិញ ចាំតាំងពី ផលិតកម្មជាច្រើន បានបង្កើតកន្ទុយគ្នាហើយនោះ Rock ក៏ហាក់មិនសូវទទួលការចាប់អារម្មណ៍ ជាពិសេស វត្តមានអតីតតារាចម្រៀងប្រុសរូបនេះ ក៏បែរជា បាត់ដំណឹងឈឹង។

ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែរូបលោក បានលេចមុខជាថ្មី ជាមួយនឹងចម្រៀងបទចាស់ៗរបស់លោក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះ រូបលោក ត្រូវដឹងថា មានរូបរាងមុខមាត់ ហាក់ដូចជា ប្រែប្រួលបន្តិច ប៉ុន្តែ​សំនៀងទំនុកច្រៀង ទឹកដមក្រអួនក្រអៅ នៅតែដដែល គ្មានផ្លាស់ប្តូរទាល់តែសោះ គ្រាន់តែឃើញបែបនេះហើយ ធ្វើឲ្យនឹកឃើញបទចម្រៀង ចាស់ៗកាលនៅក្មេងជាច្រើន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ញឹម ចំរើន
ញឹម ចំរើន
ញឹម ចំរើន និងភរិយា
ញឹម ចំរើន និងភរិយា
ញឹម ចំរើន និងភរិយា
ញឹម ចំរើន និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T