សំខាន់! ពលរដ្ឋខ្មែររស់នៅប្រទេសវៀតណាម ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះសីតុណ្ហភាពឡើងដល់ ៤០ អង្សារសេ

//s9.kh1.co/21/218c0939cf57527036572d3a542fccad1f5da93c.jpg
សង្គម

 ០២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ប្រកាសឲ្យពលរដ្ឋខ្មែររស់នៅក្នុងប្រទេសវៀតណាមប្រុងប្រយ័ត្នខ្ពស់ ព្រោះសីតុណ្ហភាពឡើងដល់ ៤០ អង្សារសេ។

ហាណូយ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ ដែលមានវត្ដមាននៅប្រទេសវៀតណាម ពិសេសនៅទីក្រុងហាណូយ ជ្រាបថា យោងតាមសារព័ត៌មាន VN Express បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០២១នេះបានឲ្យដឹងថា ទីក្រុងហាណូយ និងខេត្ដនៅជាប់ដូចជា ​Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០ អង្សារសេ។ ខណៈសីតុណ្ហភាពថេរ លើសពី ៣៥ អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃ ហើយការឡើងកម្ដៅនេះ នឹងនៅតែបន្ដកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្ដទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្ដមាននៅប្រទេសវៀតណាម ពិសេសនៅទីក្រុងហាណូយ មេត្ដាមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព ដោយឧស្សហ៍ទទួលទានទឹកឲ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅខ្លាំងនេះ៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោម៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ ទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T