ស្នេហា៖ ការកសាងស្នេហាឡើងមក វាជារឿងងាយស្រួលបំផុត សម្រាប់មនុស្ស២នាក់ ប៉ុន្តែវាពិបាកខ្លាំងណាស់ ដែល អាចថែរក្សាចំណងស្នេហាមួយ ឲ្យនៅគង់វង្ស និងស្រលាញ់គ្នាដល់ចាស់។ ព្រោះដំណើរ ទៅមុខបានយ៉ាងរលូន មិនមែនស្ថិតតែនៅលើ ក្តីស្រលាញ់មួយមុខនោះទេ វាក៏ស្ថិតនៅលើ ការយោគយល់ និងអធ្យាស្រ័យគ្នា ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនារី ដែលសំណាង ជានារីដែលទទួលបាន បុរសម្នាក់ដែលស្រលាញ់ និងហ៊ានបង្ហាញ ទំនាក់ទំនងរបស់អ្នក និងគេជាសាធារណៈ។ ម៉្យាងវិញទៀត គេអាចចុះសម្រុង ជាមួយមិត្តភក្តិ និងគ្រួសាររបស់អ្នក បានយ៉ាងល្អ។ ហើយក៏អាចចេញមុខ មកដោះស្រាយបញ្ហា នៅពេលដែលអ្នក ឬគ្រួសាររបស់ អ្នកជួបទុក្ខលំបាក ដោយមិនត្រូវការ អ្វីតបស្នង។
ផ្ទុយទៅវិញ ប្រសិនបើបុរសម្នាក់ ប្រាប់អ្នកថាគាត់មិនចង់ ស្និទ្ធស្នាលជាមួយ មនុស្សជិតស្និតរបស់អ្នកទេ កុំជឿវាដោយហេតុផលណា មួយឲ្យសោះ ហើយជ្រើសរើសចាកចេញ ពីពួកគេឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ នេះសបញ្ជាក់ថា គាត់ពិតជា មិនស្រឡាញ់អ្នក ឬផ្តល់តម្លៃគ្រប់គ្រាន់ មកឲ្យអ្នកទេ។
បុរសនឹងធ្វើរឿង៣ ខាងក្រោមសម្រាប់ អ្នកប្រសិនបើគាត់ ស្រលាញ់អ្នកពិត៖
១. ហ៊ានបង្ហាញអ្នកដទៃថា អ្នកជាមនុស្សដែលគេស្រលាញ់
នៅពេលបុរសពិតជា ស្រឡាញ់នរណាម្នាក់ គាត់ចង់អោយមនុស្សនោះ ក្លាយជាផ្នែកមួយ នៃជីវិតរបស់គាត់។ ហើយរឿងដំបូង គឺត្រូវធ្វើឱ្យ ទំនាក់ទំនងជាសាធារណៈ។ បុរសម្នាក់នោះ នឹងណែនាំមិត្តស្រីរបស់គាត់ ឱ្យមនុស្សដែលគាត់ចាត់ទុកថា សំខាន់បានស្គាល់។ បុរសនោះនឹង មិនស្ទាក់ស្ទើរ ក្នុងការយកមិត្តស្រីរបស់គាត់ ទៅជួបមិត្តភក្តិជិតស្និទ្ធ ណែនាំគ្រួសារ ឬប្រកាសនៅលើ បណ្តាញសង្គមរួមគ្នា នូវរូបថតរបស់ ពួកគេទាំងពីរ។ នៅពេលដែលបុរស ធ្វើសកម្មភាពទាំងនេះ ពួកគេចង់អោយមិត្តស្រី មានអារម្មណ៍ថាមានសុវត្ថិភាព និងធ្វើឱ្យខ្លួនគេក្លាយជា ផ្នែកសំខាន់មួយ នៃជីវិតមិត្តស្រីរបស់គេ។

២. មិនរិះគន់ ភាពទន់ខ្សោយរបស់អ្នក
បុរសត្រូវបាន គេចាត់ទុកថា ជាអ្នករកស៊ីចិញ្ចឹមគ្រួសារ រឹងមាំ ម៉ឺងម៉ាត់ និងផ្តោតអារម្មណ៍ ដើម្បីផ្តល់ឱ្យប្រពន្ធ និងកូនៗ មានជីវិតពេញលេញ ហើយសប្បាយរីករាយ។ នោះហើយជា ស្នេហារបស់បុរស ដែលមានភាពចាស់ទុំ គ្រាន់តែសកម្មភាព មិនចាំបាច់ និយាយច្រើនទេ។
មានតែសេចក្តី ស្នេហាពិតប៉ុណ្ណោះ ដែលមានថាមពល ក្នុងការផ្លាស់ប្តូរ បេះដូងបុរស ពីភាពត្រជាក់ ទៅក្តៅ ជាងពេលណាៗទាំងអស់ គាត់មិនដែល ចង់ផ្លាស់ប្តូរអ្នកឡើយ។ ដូច្នេះប្រសិន បើបុរសរបស់អ្នក បានផ្តល់សិទ្ធិ ដល់ភរិយារបស់គាត់ បញ្ជាក់ថា គាត់ជាបុរសដែល ស្រឡាញ់ប្រពន្ធខ្លាំងណាស់។

៣. បង្ហាញព័ត៌មាន លំអិតអំពីខ្លួនឯង
ជាធម្មតាបុរស មិននិយាយច្រើនពេក ចំពោះមនុស្សដែលពួកគេ មិនយកចិត្តទុកដាក់ទេ ដូច្នេះប្រសិន បើមានបុរសម្នាក់ ដែលតែងតែចំណាយពេល និយាយជាមួយអ្នក ឬប្រាប់អ្នកពីអាថ៌កំបាំង របស់គាត់ វាពិតជាមានតម្លៃណាស់។ នៅក្នុងបេះដូងរបស់គាត់ អ្នកមានកន្លែងពិសេសណាស់។ ដើមដំបូងនៃទំនាក់ទំនង បុរសម្នាក់នឹងបង្ហាញអ្នក នូវគំរូល្អបំផុតរបស់គាត់។ ហើយយូរៗ ទៅបុរសម្នាក់នោះ នឹងបង្ហាញពីខ្លួនឯង ពិតបន្តិចម្តងៗ។ ឧទាហរណ៍៖ គាត់រញ៉េរញ៉ៃបន្តិច ឬប្រាប់ការពិត អំពីទម្លាប់អាក្រក់របស់គាត់ ឬជំងឺមួយចំនួន។ ពីព្រោះឥឡូវនេះ គាត់ជឿជាក់លើ អ្នកគ្រប់គ្រាន់ ហើយទុកចិត្តអ្នក៕

ប្រភព : phunutoday