យល់ដឹង៖ ការលួចស្រលាញ់នរណាម្នាក់ វាគឺជារឿងដែលឈឺចាប់ណាស់ ហើយវារឹតតែឈឺចាប់ ជាងនេះទៅទៀតនោះ គឺគេមិនបាន ស្រលាញ់យើងវិញ អញ្ចឹងហើយ យើងក៏មិនអាច បន្តការស្រលាញ់ គេតែម្ខាងទៀតដែរ គឺមានតែបំភ្លេច នឹងបញ្ឈប់ចិត្តស្រលាញ់តែប៉ុណ្ណោះ ទើបយើងមិនរស់នៅ ក្នុងភាពឈឺចាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបញ្ឈប់ចិត្ត លួចស្រលាញ់នរណាម្នាក់ វាមិនមែនជារឿង ដែលពិបាកខ្លាំងនោះទេ ប្រសិនបើយើង ចង់បញ្ឈប់នោះ ដូច្នេះហើយ វិធីសាស្ត្រជាច្រើន ដែលមាននៅខាងក្រោមនេះហើយ ដែលអាចជួយធ្វើឱ្យអ្នក បញ្ឈប់ចិត្តស្រលាញ់នរណាម្នាក់ បានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែលុះត្រាតែអ្នក មានការអនុវត្តផងដែរ។
វិធីសាស្រ្តទាំងនេះ នឹងជួយអ្នកនៅក្នុងការបញ្ឈប់ចិត្ត លួចស្រលាញ់នរណាម្នាក់៖
១. បញ្ឈប់ការគិតពីគេបន្តិចម្តងៗ

ពិតណាស់ យើងមិនអាចបញ្ឈប់ការគិត ពីនរណាម្នាក់បានភ្លាមៗនោះទេ ជាពិសេសមនុស្សដែល យើងស្រលាញ់ ដូច្នេះហើយ អ្នកគួរតែព្យាយាម ហ្វឹកហាត់ចិត្តខ្លួនឯង និងព្យាយាមធ្វើឱ្យខ្លួនឯងរវល់ ឬចេញក្រៅ ជាមួយមិត្តភក្តិ ជាដើម នោះវានឹងធ្វើអ្នក អាចកាត់បន្ថយនៃ ការគិតពីគេម្នាក់នោះ បានបន្តិចម្តងៗ លើសពីនេះ អ្នកក៏គង់តែអាចបញ្ឈប់ចិត្តស្រលាញ់នោះ នៅថ្ងៃណាមួយជាមិនខាន។
២. កុំផ្តោតលើចំណុចល្អរបស់គេ គួរតែផ្តោតទៅលើចំណុចអាក្រក់របស់គេ

ប្រសិនបើអ្នក នៅតែមើលឃើញពីចំណុចល្អ របស់គេស្ទើរតែគ្រប់ពេលនោះ ជឿថាអ្នកមិនអាចបំភ្លេច និងកាត់ចិត្ត ពីគេបាននោះទេ។ ដូច្នេះហើយ អ្នកគួរតែគិត និងមើលឃើញតែចំណុចអាក្រក់ របស់គេបានហើយ នោះអ្នកនឹងអាចកាត់ចិត្តពីគេ បានយ៉ាងឆាប់រហ័ស។
៣. ផ្តាច់ទំនាក់ទំនងក្នុងបណ្តាញសង្គម

ការមានទំនាក់ទំនងជាមួយគ្នា នៅលើបណ្តាញសង្គម វានឹងធ្វើឱ្យអ្នក មិនងាយនឹងបំភ្លេច និងកាត់ចិត្តពីគេបាននោះទេ លើសពីនេះ វានឹងធ្វើឱ្យអ្នកកាន់តែឈឺចាប់ នៅពេលដែលគេបង្ហោះរូបភាព និងបង្ហាញភាពផ្អែមល្អែមជាមួយសង្សារគេ នៅលើបណ្តាញសង្គម។ ដូច្នេះហើយ ការកាត់ផ្តាច់ទំនាក់ទំនង នៅលើបណ្តាញសង្គម វាជាវិធីសាស្ត្រមួយ ដែលអាចជួយឱ្យអ្នក ងាយនឹងបញ្ឈប់ចិត្ត លួចស្រលាញ់គេបាន។
៤. ត្រូវចងចាំថាអ្វីៗគឺត្រូវការពេលវេលា

អ្នកត្រូវតែ ដាស់តឿនខ្លួនឯង ឱ្យត្រូវចងចាំថា អ្វីៗគឺត្រូវការពេលវេលា ហើយការលួចស្រលាញ់តែម្ខាងនោះ យូរៗទៅវាក៏អស់ចិត្តស្រលាញ់ ទៅវិញដូចគ្នា។ នៅថ្ងៃណាមួយ ជាងនេះទៅទៀត មនុស្សដែលអាចធ្វើឱ្យអ្នក លង់ចិត្តស្រលាញ់បាន មិនមែនមានតែគេម្នាក់នោះទេ។ ដូច្នេះហើយ អ្នកគួរតែជឿជាក់ ទៅលើពេលវេលា ថាអ្វីៗវានឹងប្រសើរឡើងវិញ។
៥. ចំណាយពេលអង្គុយយំពីគេឱ្យអស់ចិត្ត

វាពិតជាឈឺចាប់ខ្លាំងណាស់ ដែលមនុស្សដែល យើងខំលួចស្រលាញ់ តែគេបែរជា មិនចាប់អារម្មណ៍នឹងយើង សូម្បីតែបន្តិច ដូច្នេះហើយ អ្នកអាចចំណាយពេល យំឱ្យអស់ចិត្ត អំពីការឈឺចាប់នោះ ហើយវាក៏បានជួយធ្វើឱ្យអ្នក មានអារម្មណ៍ថាធូរស្រាល និងជួយធ្វើឱ្យអ្នក ងាយស្រួលក្នុង ការបំភ្លេចមនុស្សម្នាក់នោះ បានទៀតផង។
៦. បើអ្នកមិនអាចទ្រាំបាន អ្នកគួរតែសុំជំនួយពីមិត្តភក្តិ

ប្រសិនបើអ្នក កំពុងតែខូចចិត្តបែបនេះ ចូរកុំបណ្តោយឱ្យខ្លួនឯង នៅតែម្នាក់ឯងអី អ្នកគួរតែចេញទៅខាងក្រៅ ឬចំណាយពេលវេលា ជាមួយមិត្តភក្តិ ហើយបើអ្នកពិបាកចិត្តខ្លាំង និងមិនអាចទ្រាំ ទៅនឹងអារម្មណ៍របស់ខ្លួនឯងបាន អ្នកគួរតែរកជំនួយ ឬសុំយោបល់ពី មិត្តភក្តិជិតស្និទ្ធរបស់អ្នក បើទោះបីជាជំនួយ ពីមិត្តភក្តិរបស់អ្នកនោះ មិនអាចជួយអ្វីអ្នក បានច្រើនក៏ដោយ យ៉ាងហោចណាស់ ក៏វាមិនធ្វើឱ្យអ្នក មានអារម្មណ៍ថាឯកាដែរ៕
ប្រភព៖ dazzling.news