រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ

//s9.kh1.co/71/71c79fad067147c3957a955f380fe5e16cca9d44.jpg
សង្គម

 ០១-មិថុនា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សាដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សាដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឱ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលស្ថិតនៅសាលាបឋមសិក្សាបឹងសាឡាង នឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទាំងពីរខាងលើ ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចហើយ អញ្ចើញមកចាក់វ៉ាក់សាំងដូសទី២ ដែលមានទីតាំងនៅសាលាបឋមសិក្សាបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ដោយភ្ជាប់មកជាមួយនូវឯកសារចាក់វ៉ាក់សាំងលើកទី១។

យ៉ាងណាមិញ រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទាំង២ខាងលើ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌទួលគោក
សេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌទួលគោក

ប្រភព៖ ទទក

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T