យល់ដឹង៖ អ្នកមានភាពតានតឹងច្រើនណាស់មែនទេ? អ្នកគួរតែរៀនរកចំនុចខ្លះៗដើម្បីធ្វើឲ្យចិត្តអ្នកស្ងប់ និងមានសន្តិភាព ទើបអ្នកអាចជំនះនូវភាពតានតឹងទាំងអស់នោះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញអំពីចំនុច ៥ យ៉ាងដែលអាចធ្វើឲ្យអ្នកចាកចេញពីភាពអវិជ្ជមានក្នុងជីវិត និងធ្វើឲ្យចិត្តអ្នកស្ងប់បាន ដោយផ្អែកលើតារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
- បែងចែកឲ្យដាច់រវាងការងារ និងជីវិត។ ត្រូវប្រាកដថាមានកន្លែងទំនេរ និងពេលវេលាគ្រប់គ្រាន់ ក្នុងជីវិតអ្នក។
- កុំទទួលយកការងារច្រើនពេក ទោះបីអ្នកជាមនុស្សម្នាក់ដែលជឿជាក់ថា ខ្លួនឯងមានកម្លាំងសម្រាប់អ្វីៗគ្រប់យ៉ាងក៏ដោយ។ រឿងខ្លះមិនចាំបាច់ក៏បានដែរ។
- ផ្តោតថាមពលរបស់អ្នកទៅលើការហាត់ប្រាណ ដែលមានប្រសិទ្ធភាពដូចជាការរត់ ឬ yoga។
- បំពេញសកម្មភាពកីឡាទាំងនេះ ជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាចម្អិនអាហារ ឬថែសួន។
- ពេលពិភាក្សាជាមួយអ្នកណាម្នាក់ សូមជៀសវាងពាក្យប្រមាថមើលងាយ ឬស្បថ។
♉️ Taurus (Apr 20 – May 20)
- អ្នកត្រូវរៀនទទួលយកទស្សនៈរបស់មនុស្សម្នាក់ទៀត ទោះបីវាផ្ទុយពីអ្នកដែលជាមនុស្សរឹងរូសក៏ដោយ វាគ្រាន់តែធ្វើបាបអ្នកខ្លួនឯងប៉ុណ្ណោះ។
- ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងនូវអ្វីមួយ ចូរចេញទៅដើរលេងនៅកន្លែងធម្មជាតិៗ ពេលនោះអ្នកនឹងរកឃើញសន្តិភាពដើម្បីគិតអំពីផ្លូវចេញ។ សត្វគោត្រូវបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ហើយអ្នកក៏ដូចគ្នា។
- ត្រូវដឹងថាពេលអ្នកធ្វើសកម្មភាពអ្វីមួយ អាចប៉ះពាល់ដល់ជីវិតអ្នកដទៃ។ អ្នកនឹងមិនមានសន្តិភាពទេ លុះត្រាតែអ្នកបានដឹងអំពីវា។
- ព្យាយាមធ្វើសមាធិដែលនឹងជួយអ្នកកម្ចាត់គំនិតអវិជ្ជមាន ដែលកើតឡើងដដែលៗនៅក្នុងចិត្តអ្នក។
- ព្យាយាមស្ដាប់បទចម្រៀងឲ្យបានច្រើន ឬក៏ចម្អិនអាហារ ព្រោះអ្នកចូលចិត្តញ៉ាំណាស់។

♊️ Gemini (May 21 – Jun 20)
- អ្នកគឺជាអ្នកធ្វើការច្រើនម្នាក់ តើអ្នកដឹងអំពីបញ្ហានេះទេ? ត្រូវហើយ! បន្ទាប់មកអ្នកត្រូវផ្លាស់ប្ដូរ ដោយរៀនរកពេលទំនេរសម្រាប់ខ្លួនឯង។
- ត្រូវប្រាកដថាអ្នកមានរបបអាហារដែលត្រឹមត្រូវស្មើរគ្នា ហើយចៀសវាងការអត់អាហារពេលថ្ងៃ ជាមួយនឹងអាហារដ៏ឥតប្រយោជន៍នៅពេលល្ងាច។
- រៀនសម្រាកខួរក្បាលរបស់អ្នក និងញ៉ាំអាហារប៉ូវកំលាំង ឬងូតទឹកក្តៅ។
- ដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់ ចូរស្វែងយល់ពីបច្ចេកទេសផ្សេងៗគ្នា និងមើលអ្វីប្លែកៗនៅលើបណ្ដាញសង្គម។
- រៀនមិនធ្វើអ្វីសោះរយៈពេល ១នាទី ក្នុងមួយថ្ងៃលើកលែងតែដកដង្ហើមចេញចូល។
♋️ Cancer (Jun 21 – Jul 22)
- គិតអំពីខ្លួនអ្នក និងតម្រូវការរបស់អ្នកឲ្យបានច្រើន។ នេះមិនមែនអាត្មានិយមទេ ប៉ុន្តែវាចាំបាច់សម្រាប់សន្តិភាពខាងក្នុងរបស់អ្នក។
- អ្នកគួរតែពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ ទៅលើការធ្វើសមាធិ ឬក៏ហាត់ yoga និងញ៉ាំអាហារប៉ូវកម្លាំង។
- រៀនធ្វើឲ្យខ្លួនឯងមានពេលវេលាគ្រប់គ្រាន់ ហើយកុំចំណាយលើអ្វីដែលគិតថា មិនមានន័យសម្រាប់អ្នក។
- ទទួលស្គាល់ដែនកំណត់ផ្ទាល់ខ្លួនរបស់អ្នក ហើយរៀនគោរពវា។
- ព្រមទទួលយកថារបស់ខ្លះមិនល្អសម្រាប់អ្នកទេ ដូច្នេះគួរតែដកចេញវាទៅ។
♌️ Leo (Jul 23 – Aug 22)
- អ្នកត្រូវរៀនស្តាប់មនុស្សជុំវិញឱ្យបានកាន់តែប្រសើរ ដើម្បីឱ្យអ្នកយល់ពីពួកគេកាន់តែច្បាស់។
- ប្រើភាពក្លាហាន និងកម្លាំងខាងក្នុងរបស់អ្នក ដើម្បីធ្វើរឿងល្អ រឿងដែលមិនមានអ្វីដែលត្រូវរំខានជាមួយខ្លួនអ្នក។
- ធ្វើអ្វីមួយជារៀងរាល់ថ្ងៃដែលអ្នកធ្វើតែម្នាក់ឯង អ្វីមួយដែលអ្នកស្រឡាញ់ អ្វីដែលធ្វើឱ្យអ្នកស្ងប់ និងខុសពីទម្លាប់អ្នកប្រចាំថ្ងៃ។
- ជៀសវាងអាហារហឹរ និងខ្លាញ់ ពួកគេធ្វើឱ្យអ្នកតានតឹង និងមិនមានតុល្យភាពចំពោះសុខភាពរបស់អ្នក។
- ព្យាយាមផឹកទឹកឱ្យបានច្រើន។

♍️ Virgo (Aug 23 – Sep 22)
- ទម្លាប់គឺជារឿងល្អ ប៉ុន្តែឥឡូវនេះអ្នកគួរតែរៀនបោះបង់ចោលទម្លាប់ប្រចាំថ្ងៃខ្លះដែលអ្នកធ្លាប់ធ្វើ និងសាកធ្វើអ្វីថ្មីដែលមិនធ្លាប់ធ្វើ។
- អត់ទោសឲ្យអ្នកដទៃជាងខ្លួនឯង។
- ព្យាយាមសម្រាកខួរក្បាលរបស់អ្នក ហើយមកធ្វើអ្វីតាមបេះដូងរបស់អ្នកវិញ។ ដើរឡើងភ្នំ រាំ ឬធ្វើរឿងឆ្កួតៗផ្សេងទៀត ដើម្បីឲ្យខ្លួនឯងសប្បាយ។
- រៀនជំនួសភាពអវិជ្ជមាន ដោយការទទួលយកអ្វីជុំវិញខ្លួន។
- ធ្វើឱ្យការគេង ជារឿងសំខាន់មួយ នៅក្នុងជីវិត និងសម្រាកឲ្យបានច្រើន។
♎️ Libra (Sep 23 – Oct 22)
- បង្កើត “បញ្ជីការងារត្រូវធ្វើ” ដែលនឹងជួយអ្នកធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានសណ្តាប់ធ្នាប់ និងមិនមានភាពតានតឹង។
- មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតថាវាមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ។
- ព្យាយាមកុំឲ្យមានសម្ពាធ ដូចជាស្ដាប់ចម្រៀង គូរគំនូរ yoga ឬអ្វីផ្សេងទៀតដែលអាចបណ្តាលឱ្យអារម្មណ៍របស់អ្នកធូរ។
- ត្រូវចេះដកចេញខ្លះ នូវអ្វីដែលព្យាយាមគ្រប់គ្រងពីលើអ្នក។
- ចេញដើរលេងខាងក្រៅជាមួយមិត្តភក្ដិឲ្យបានច្រើន។
♏️ Scorpio (Oct 23 – Nov 21)
- អនុវត្តការសមាធិ ឧទាហរណ៍ប្រសិនបើអ្នកធុញថប់ អ្នកគួរដកដង្ហើមវែងៗរយៈពេល ១-២ នាទី និងថែរក្សាខ្លួនអ្នក។
- ព្យាយាមសម្រាកពេលមានអ្វីមករំខានអ្នក កុំគិតថាគ្មានពេល ឬអ្នកមិនអាចធ្វើវាបាន។
- សាកល្បងការព្យាបាលដោយងូតទឹកក្តៅអ៊ុនៗ ឬស្ប៉ា ដើម្បីធ្វើឱ្យរាងកាយ និងចិត្តរបស់អ្នកមានសុខភាពល្អ។
- អភ័យទោសឱ្យអ្នកដទៃចំពោះកំហុសខុសឆ្គងរបស់ពួកគេ កុំឱ្យមានការអាក់អន់ចិត្ត និងការស្អប់គ្នា។ វាគ្រាន់តែធ្វើឱ្យប៉ះពាល់ដល់សន្តិភាពខាងក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ។
- គិតឲ្យវែងឆ្ងាយ ហើយកុំឲ្យបាត់បង់នូវព័ត៌មានលំអិតនីមួយៗ។
♐️ Sagittarius (Nov 22 – Dec 21)
- ប្រើកីឡាជាប្រភពនៃការបំផុសគំនិតរបស់អ្នក ស្វែងរកកីឡាណាដែលអ្នកពិតជាចាប់អារម្មណ៍។
- រៀនបើកចិត្តឲ្យទូលាយ និងទទួលយកអ្វីដែលជាភាពពិត។
- ក្រឡេកមើលជីវិតរបស់អ្នកពីគោលដៅមួយដែលអ្នកបានដៅ ហើយសួរខ្លួនឯងនូវសំណួរថា តើមានចំនុចអ្វីខ្លះដែលអ្នកមិនអាចធ្វើបាននៅក្នុងគោលដៅនោះ។
- ខំប្រឹងស្វែងយល់ពីអារម្មណ៍របស់អ្នក ទាំងចំណុចល្អ និងអាក្រក់។
- រៀនរីករាយឲ្យច្រើន សូម្បីតែរឿងតូចតាចមួយក៏ដោយ។

♑️ Capricorn (Dec 22 – Jan 19)
- ញែកខ្លួនអ្នកចេញពីមនុស្សដែលមានជាតិពុល ហើយជុំវិញខ្លួនអ្នក ទុកតែមនុស្សដែលតែងផ្តល់ឱ្យជីវិតរបស់អ្នកកាន់តែមានភាពរស់រវើក។
- នៅពេលអ្នកធ្វើការសម្រេចចិត្ត សូមកុំគិតអំពីភាពអវិជ្ជមាន ប៉ុន្តែត្រូវគិតអំពីគុណតម្លៃ និងសីលធម៌ផងដែរ។
- ធ្វើឲ្យមានភាពជឿជាក់លើខ្លួនឯង ហើយរៀនគិតថា ភាពជោគជ័យនៅក្នុងការងារ មិនរមែងតែធ្វើឱ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុននោះទេ។
- បន្ធូរអារម្មណ៍ និងរាងកាយរបស់អ្នក ជាមួយនឹងរបស់ផ្សេងៗ ដូចជា yoga ឬស្ប៉ា។
- ត្រូវចងចាំជានិច្ចថាសុភមង្គលតែងតែជាជម្រើសមួយនៅក្នុងជីវិត ហើយមិនមែនជាបញ្ហាដែលកើតឡើងចំពោះអ្នកនោះទេ។
♒️ Aquarius (Jan 20 – Feb 18)
- ផ្តល់ឱកាសឱ្យខ្លួនឯងក្លាយជា ខ្លួនអ្នកពិតប្រាកដ។ កុំបង្ខំខ្លួនអ្នកឱ្យដើរតួនាទីដែលអ្នកមិនអាចបំពេញបាន។
- រៀបចំកាលវិភាគសកម្មភាពឲ្យបានទៀងទាត់ ដែលអនុញ្ញាតឱ្យគំនិតរបស់អ្នកអភិវឌ្ឍ។
- រៀនស្រលាញ់ចំណុចខ្សោយរបស់អ្នក ហើយអ្នកនឹងអាចទាញយកកម្លាំងចិត្តថ្មីពីពួកវា។
- រីករាយនូវអ្វីដែលជាខ្លួនឯង តែជៀសវាងភាពក្រអឺតក្រទម ព្រោះអ្នកគិតថាមានតែអ្នកប្លែក។
- អនុវត្តជីវិតនាពេលបច្ចុប្បន្ននេះ និងលះបង់ចោលនូវភាពអវិជ្ជមានដែលកើតឡើងក្នុងជីវិត។
♓️ Pisces (Feb 19 – Mar 20)
- រៀនស្គាល់ប្រភពនៃភាពតានតឹងក្នុងជីវិតរបស់អ្នក ទើបអ្នកអាចរកវិធីដោះស្រាយបាន។
- ប្រយ័ត្នចំពោះអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តពេក ព្រោះវាអាចនឹងដកសេចក្តីសុខខាងក្នុងចេញពីអ្នកនៅថ្ងៃណាមួយ។
- បញ្ចេញគំនិតដ៏រ៉ូមែនទិក និងអស្ចារ្យរបស់អ្នក ប៉ុន្តែកុំសុបិន្តឆ្ងាយពីការពិតពេក។
- អ្នកត្រូវរៀនតម្រឹមខួរក្បាលខាងស្តាំ និងខាងឆ្វេងរបស់អ្នក ដើម្បីអាចគ្រប់គ្រងឲ្យអ្វីមានភាពស្មើរគ្នា និងកាត់បន្ថយភាពតានតឹងបាន។
- រកពេលវេលាលំហែកាយឲ្យបានច្រើន ដូចជាទៅសមុទ្រជាដើម ក្នុងនាមជាតារានិករដែលតំនាងដោយសត្វត្រី។
ប្រភព: ZODIACIDEA