ការពិតទាំង ១០ យ៉ាងរបស់សមាជិកក្រុម BTS ក្រុមចម្រៀង Kpop ដែលកំពុងល្បីកក្រើក ជំនាន់នេះ!

//s9.kh1.co/84/84aeac8dd32e6f2ebbd4c338cb3214e936d09d59.jpg
យុវវ័យ

 ២៧-ឧសភា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

តោះ! មកដឹងការពិតទាំង ១០ យ៉ាង របស់សមាជិកក្រុម BTS ក្រុមចម្រៀង Kpop ដែលកំពុងល្បីកក្រើករបស់ប្រទេសកូរ៉េ ក្នុងជំនាន់នេះ!

កូរ៉េខាងត្បូង ៖ ប្រាកដណាស់ មានប្រិយមិត្តជាច្រើន បានស្គាល់ និងជ្រាបអំពីជោគជ័យរបស់ក្រុមតារាចម្រៀងប្រុស BTS រួចមកហើយ ឥលូវនេះយើងនាំអារម្មណ៍ប្រិយមិត្តមកដឹងនូវរឿងរ៉ាវ ទាំង ១០យ៉ាង អំពីសមាជិកម្នាក់ៗវិញម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងអានការបកស្រាយខាងក្រោម ៖

ការពិតទាំង ១០ យ៉ាងរបស់ RM១. RM មានឈ្មោះពិតគឺ Kim Namjoon
២. RM គឺជាសមាជិកដំបូងគេបង្អស់ ដែលក្លាយជាសមាជិកក្រុម BTS ព្រោះ Bang PD បានសម្រេចចិត្តបង្កើតក្រុម BTS ក្រោយលោកបានជួបជាមួយនឹង RM ហើយ RM ក៏ត្រូវបានហ្វឹកហាត់លើសពី ៣ ឆ្នាំផងដែរ
៣. RM ស្អប់អាហារសមុទ្រ និងបារី
៤. RM ធ្លាប់បានសិក្សាផ្នែកវិស្វកម្ម មុនពេលដែលលោក Debut
៥. RM តែងតែសរសេរកំណត់ហេតុរបស់លោក ជារៀងរាល់ថ្ងៃ ព្រោះលោកអាចត្រឡប់មកមើលពីអតីតកាល និងកំណត់គោលដៅបន្ទាប់
៦. RM មាន IQ ១៤៨ លោកបានធ្វើតេស្តសម្រាប់ភាសារអន្តរជាតិបានពិន្ទុ ៩០០ ដោយគ្រាន់តែលោកមើលកម្មវិធី American television series «FRIENDS» ដើម្បីសិក្សាភាសាអង់គ្លេសប៉ុណ្ណោះ
៧. RM ចូលចិត្តមើលព្រះអាទិត្យលិច ជាងពេលដែលព្រះអាទិត្យរះ
៨. RM ធ្លាប់ទៅសិក្សនៅប្រទេស New Zealand កាលពីលោកមានអាយុ ១២ ឆ្នាំ
៩. ពណ៍ដែល RM ចូលចិត្តគឺ ពណ៍ខ្មៅ ពណ៍ផ្កាឈូក និងពណ៍ស្វាយ
១០. មនុស្សស្រីដែលជា Idea Type របស់ RM គឺ មនុស្សស្រីដែលស្អាត និង Sexy មានសម្លេងពីរោះ សក់វែងត្រង់ ស្បែកស មានកម្ពស់ខ្ពស់ មានភាពជឿជាក់ និងចេះចម្អិនអាហារ។   

RM
RM

ការពិតទាំង ១០ យ៉ាងរបស់ Jin
១. Jin ធ្លាប់ចង់ក្លាយទៅជា អ្នកស៊ើបអង្កេតដ៏ល្អបំផុតនៅក្នុងប្រទេសកូរ៉េ ពេលដែលលោកនៅក្មេង Jin ក៏មានការភ្ញាក់ផ្អើលដែរ ដែលលោកស្រាប់តែក្លាយទៅជាតារាចម្រៀង
២. ពណ៍ដែល Jin ចូលចិត្តគឺពណ៍ ផ្កាឈូក ព្រោះកាលពីលោកនៅក្មេង ម្តាយរបស់លោកតែងតែទិញនៅរបស់ពណ៌ផ្កាឈូកឲ្យលោក
៣. សមាជិកក្រុមនិយាយថា Jin និយាយទូរស័ព្ទជាមួយនឹង ឪពុកម្តាយរបស់លោករាល់ថ្ងៃ លោកថែមទាំងនិយាយជាមួយនឹងម្តាយម្តងៗ គឺ ១ម៉ោង ជាង
៤. Jin ក៏បានចិញ្ចឹមឆ្កែមួយក្បាលផងដែរ ឈ្មោះ Jjanggu
៥. Jin ចូលចិត្តសាកល្បងធ្វើម្ហូបថ្មីៗ ពេលដែលធ្វើរួចមនុស្សដំបូងគេ ដែលសាកល្បងគឺ J-Hope ព្រោះមានតែ J-Hope ប៉ុណ្ណោះដែលប្រាប់លោកដោយស្មោះត្រង់ថា វាមានរសជាតិឆ្ងាញ់ ឬអត់
៦. ពេលដែលធ្វើឲ្យលោករីករាយបំផុត គឺនៅពេលដែលលោកបានញ៉ាំអាហារ
៧. Jin មានក្រសែរភ្នែកខ្សោយ តែលោកមិនចូលចិត្តពាក់វែនតានោះទេ Jin និយាយថា វាធ្វើឲ្យលោកមានអារម្មណ៍ថាមិនមានភាពជឿជាក់
៨. ដំបូងឡើយ Jin ចង់ក្លាយទៅជាតារាសម្តែង តែ Bang PD បានឲ្យលោកទៅរៀនផ្នែកសម្លេង និងរាំ
៩. ឈ្មោះ Kim Seok-jin គឺជាឈ្មោះដែល ជីតា របស់ Jin ជាអ្នកផ្តល់ឲ្យ វាមានន័យថា “នឹងក្លាយជាទ្រព្យសម្បត្តិដ៏អស្ចារ្យ”
១០. មនុស្សស្រីដែលជា Idea Type របស់ Jin គឺ មនុស្សដែលគួរឲ្យស្រលាញ់ រួសរាយ ចេះយោគយល់ ស្មោះត្រង់ ស្រស់ស្រាយ និងរីករាយ តែក៏មានចរិតស្ងប់ស្ងាត់ ដើម្បីមានភាព ចុះសម្រុងជាមួយនឹងលោកបានល្អ។  

 Jin
 Jin

ការពិតទាំង ១០ យ៉ាងរបស់ Suga
១. Suga មានឈ្មោះពិតប្រាកដគឺ Min Yoon-gi និងឈ្មោះមួយទៀតរបស់លោកគឺ Agust D
២. Suga ធ្លាប់និយាយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ថា នៅជីវិតបន្ទាប់របស់លោកគឺលោកចង់ កើតទៅជាដុំថ្ម
៣. Suga បានចិញ្ចឹងឆ្កែមួយក្បាលដែលមានឈ្មោះថា Min Holly
៤. ដើម្បីយកប្រាក់បង់ថ្លៃសាលា លោកបានធ្វើជាអ្នកដឹកជញ្ចូន ហើយនោះជាពេលដែលលោកបានជួបគ្រោះថ្នាក់ ធ្វើឱ្យស្មាឈឺចាប់ ដំបូងឡើយ Suga មិនបានប្រាប់ BigHit ទេ ព្រោះលោកខ្លាចគេបណ្តេញចេញ តែនៅពេល BigHit បានដឹងអំពីរឿងនេះ ពួកគេបានសំរេចចិត្តបង់ថ្លៃសាលារបស់លោក
៥. Suga ចេះ និងយល់ភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែលោកមិនចូលចិត្តនិយាយភាសាអង់គ្លេស ដោយសារតែការបញ្ចេញសំឡេងរបស់លោក
៦. Suga គឺជាមនុស្សដែលមើលទៅត្រជាក់ស្រេប និងមិនយកចិត្តទុកដាក់នឹងអ្វីៗ ប៉ុន្តែការពិតលោកបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្រប់គ្នា គ្រាន់តែលោកមិនបានបង្ហាញវាចេញមក
៧. Suga ធ្លាប់បានរៀបចំអំណោយសម្រាប់អ្នកគាំទ្ររបស់លោក ដោយផ្ទាល់ជាង ៣០០ កញ្ចប់ នៅពេលដែលក្រុម Debut ដំបូង ព្រោះលោកគិតថានឹងមិនមានអ្នកមកចូលរួមច្រើននោះទេ តែលោកពិតជារំចួលចិត្តពេលដែលអ្នកគាំទ្រមកលើសពី ៣០០នាក់
៨. Suga ធ្លាប់លួចខោក្នុង របស់ Jungkook នៅឆ្នាំ ២០១៤
៩. ពណ៍ដែលលោកចូលចិត្តគឺ ពណ៍ស
១០. មនុស្សស្រីដែលជា Idea Type របស់ Suga គឺមនុស្សស្រីធម្មតា ដែលអាចធ្វើឲ្យលោកមានអារម្មណ៍ល្អគ្រប់ពេលដែលលោកនៅជិត មនុស្សដែលមានភាពចាស់ទុំ ឆ្លាតវៃ និងអាចចុះសម្រុងជាមួយលោក។

Suga
Suga

ការពិតទាំង ១០ យ៉ាងរបស់ J-Hope
១. J-Hope តែងតែអានព្រះគម្ពីរមុនពេលដែលលោកចូលគេង
២. J-Hope ស្អប់មុខវិជ្ជា គណិត ជាងគេពេលដែលលោកនៅសិក្សា
៣. J-Hope ជាកីឡាករវាយកូនបាល់ពេលលោកនៅក្មេង J-Hope ថែមទាំងបានឈ្នះមេដាយសំរិទ្ធ សំរាប់ក្រុមរបស់លោកថែមទៀត
៤. V ធ្លាប់បាននិយាយថា J-Hope គឺដូចជា Doraemon ព្រោះ J-Hope តែងតែរកវិធីដើម្បីដោះស្រាយបញ្ហា បានភ្លាមៗជានិច្ច
៥. J-Hope ធ្លាប់បានត្រូវមនុស្សស្រីដែលលោកស្រលាញ់ខ្លាំង ក្បត់ទៅរកអ្នកថ្មី នៅថ្ងៃនោះដោយខូចចិត្តលោកបានជិះឡានក្រុង ភ្លាមៗពេលដែលបានលឺបទ Dynamic Duo's Solo វាបានក្លាយជាចម្រៀងដែលមានអត្ថន័យ និងបទជាទីស្រឡាញ់សម្រាប់លោក
៦. J-Hope ធ្លាប់និយាយថាប្រសិនបើលោកមានអំណាចពិសេស លោកចង់អានចិត្តមនុស្សបាន និងចង់លឺការពិតនៅក្នុងចិត្តរបស់ពួកគេ
៧. J-Hope គឺជាសមាជិក BTS តែមួយគត់ដែលមិនបានចោះត្រចៀក
៨. J-Hope ធ្លាប់បាននិយាយថា លោកចង់លឺអ្នកគាំទ្របន្ថែមពាក្យ amazing នៅពីមុខឈ្មោះរបស់លោក គឺ amazing J-HOPE
៩. ពណ៍ដែល J-Hope ចូលចិត្តគឺពណ៍បៃតង និងពណ៍ក្រហម
១០. មនុស្សស្រីដែលជា Idea Type របស់ J-Hope គេមនុស្សស្រីដែលចូលចិត្តការអាន ចេះចម្អិនអាហារ មនុស្សស្រីដែលមានសក់វែង និងមានស្នាមញញឹមស្រស់ស្អាត។

J-Hope
J-Hope

ការពិតទាំង ១០ យ៉ាងរបស់ Jimin
១. Jimin ចង់ក្លាយជាអ្នកចំរៀង តាំងពីលោកនៅមធ្យមសិក្សា លោកបានរៀបចំផែនការអនាគតរបស់លោករួចជាស្រេច ហើយក៏បានប្រាប់អំពីរឿងនេះដល់ឪពុកម្តាយរបស់លោក ឪពុកម្តាយរបស់ Jimin បានគាំទ្រលោកតាំងពីដំបូង
២. ឈ្មោះហៅក្រៅរបស់ Jimin គឺ Ddochi លោកត្រូវបានមិត្តរួមថ្នាក់ហៅបែបនេះ ព្រោះលោកមើលទៅដូចជា puppy នៅពេលនោះ
៣. ពេលដំបូង Jimin បានគិតថានឹងប្រើឈ្មោះ Baby JYoung Kid ជាឈ្មោះនៅលើឆាក តែក្រោយមកលោកគិតថាឈ្មោះពិតរបស់លោកគឺល្អបំផុត
៤. សមាជិកក្នុងក្រុមទាំងអស់បាននិយាយថា Jimin គឺជាមនុស្សដែលចិត្តល្អ និងយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជុំវិញខ្លួនជាងគេ
៥. Jimin ធ្លាប់បានត្រូវឆ្កែខាំកាលពីលោកនៅក្មេង ព្រោះលោកគិតថាជើងរបស់ឆ្កែនោះវា sexy ហើយលោកព្យាយាមចាប់វា ក៏ត្រូវបានវាខាំ
៦. Jimin ធ្លាប់បង្អត់អាហារខ្លួនឯងសឹងតែសន្លប់ ដោយសារលោកគិតថាខ្លួនឯងធាត់ ក្រោយបានឃើញខ្លួនសម្តែងនៅក្នុងទូរទស្សន៍
៧. ពេលដែល Jimin សើច លោកតែងតែទន់ខ្លួន អាចនឹងធ្លាក់ពីលើកៅអី ឬក៏ដេកនៅលើការ៉ូក៏មាន
៨. Jimin គឺជាឈ្មោះដែល ជីតា របស់លោកបានដាក់ឲ្យ វាមានន័យថា "មនុស្សដែលឆ្លាត និងទទួលបានក្តីស្រលាញ់ ព្រមទាំងខ្ពស់ដូចជាមេឃ"
៩. ពណ៌ដែល Jimin ចូលចិត្ត គឺពណ៌ខ្មៅ និងពណ៌ខៀវ
១០. មនុស្សស្រីដែលជា Idea Type  របស់ Jimin គឺមនុស្សស្រីដែលមានបុគ្គលិកលក្ខណៈល្អ ស្អាត មានអាយុ និងកម្ពស់តិចជាងលោក មានសក់វែងហើយត្រង់ ចេះចែករំលែក និងមានបេះដូងកក់ក្តៅ។      

 Jimin
 Jimin

ការពិតទាំង ១០ យ៉ាងរបស់ Taehyung
១. Taehyung មានឈ្មោះ នៅលើឆាកថា V ដែលមានន័យថា victory គឺសម្រាប់ជាជ័យជំនះរបស់ក្រុម
២. Taehyung គឺជាមនុស្សចុងក្រោយ ដែលត្រូវបាន BigHit បង្ហាញឱ្យដឹង មុនពេល Debut របស់ក្រុម BTS
៣. Taehyung គឺមកពីគ្រួសារកសិករ ម្តាយរបស់លោកបានទិញអាវធំថ្លៃៗ ឲ្យលោកនៅពេល ផ្លាស់ទៅទីក្រុង ព្រោះគាត់មិនចង់អោយអ្នកមាននៅទីក្រុង មើលងាយ Taehyung
៤. ពេលដែល Taehyung ក្លាយជាអ្នកហ្វឹកហាត់ លោកមិនដឹង និងមិនចេះច្រៀង ព្រមទាំងរាំនោះទេ
៥. តាមពិតទៅ Taehyung បាននាំមិត្ត ទៅប្រលងនៅ Bighit តែ Taehyung ត្រូវបានគេស្នើឱ្យបញ្ចេញសមត្ថភាពផងដែរ មិត្ដសំឡាញ់របស់ Taehyung មិនបានជាប់នោះទេ បែរជាលោកជាអ្នកជាប់ទៅវិញ
៦. RM និយាយថា Taehyung គឺជាអ្នកនិយាយភាសាអង់គ្លេសបានល្អជាងគេទី ២ នៅក្នុងក្រុម
៧. Taehyung ស្រលាញ់ក្មេង និងសត្វឆ្កែ លោកក៏បានចិញ្ចឹមសត្វឆ្កែមួយផងដែរ ឈ្មោះ Yeontan និងអាចហៅបានថា TannaTanie
៨. Taehyung មិនចេះផឹកស្រានោះទេ ហើយលោកក៏មិនចូលចិត្តផឹកដែរ លោកក៏មិនចូលចិត្តកាហ្វេដូចគ្នា
៩. ពណ៌ដែល Taehyung ចូលចិត្តគឺ ពណ៌ស ពណ៌ខ្មៅ និងពណ៌បៃតង

១០. មនុស្សស្រីដែលជា Idea Type របស់ Taehyung គឺមនុស្សស្រីដែលចេះគិត ចេះយកចិត្តទុកដាក់របៀបចាយលុយ មនុស្សស្រីដែលមានសក់វែង ឡូយនិងទាក់ទាញនៅផ្នែកខាងក្រៅ តែកក់ក្តៅនៅផ្នែកខាងក្នុង។

Taehyung
Taehyung

ការពិតទាំង ១០ យ៉ាងរបស់ Jungkook
១. Jungkook ស្ទើតែមានឈ្មោះនៅលើឆាកថា ‘seagull' ‘Tattoo' និង ‘Ean’ តែក្រោយមកសមាជិកក្រុមបាននិយាយថា ឈ្មោះ Jungkook គឺល្អជាងគេ ទើបបានជា Jungkook មានឈ្មោះពិត និងឈ្មោះនៅលើឆាកដូចគ្នា
២. Jungkook ធ្លាប់មានក្តីសុបិនចង់ក្លាយជា កីឡាករវាយសី
៣. Jungkook ទទួលបានប័ណ្ណបើកបរភ្លាមៗ បន្ទាប់ពីលោកមានអាយុ ២០ ឆ្នាំ
៤. ពេលទំនេរលោកចូលចិត្ត គូរគំនូរ លេងហ្គីតា មើលខ្សែភាពយន្ត និង Edit Video
៥. Jungkook បានចាកចេញទៅសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមបណ្តុះបណ្តាលខាងផ្នែករាំ ខណៈពេលដែលត្រៀមរៀបចំ Debut ក្រុម
៦. ពណ៌ដែលលោកចូលចិត្តគឺពណ៌ ក្រហម
៧. មនុស្សស្រីដែលជា Idea Type របស់ Jungkook គឺ មនុស្សស្រីដែលឆ្លាត ច្រៀងពិរោះ មានជើងស្អាត ព្រមទាំងមានកម្ពស់ចាប់ពី ១៦០cm ឡើង
៨. Jungkook ទទួលបានខ្សែក្រវ៉ាតខ្មៅ ផ្នែក Taekwondo
៩. Jungkook បានចិញ្ចឹមឆ្កែមួយក្បាលឈ្មោះ Gurum ហើយសព្វថ្ងៃវារស់នៅជាមួយនឹងគ្រួសាររបស់លោក
១០. Jungkook គឺជាសមាជិកទី ៤ ដែលចូលរួមក្រុម BTS និងចូលខាងផ្នែកច្រៀង៕

Jungkook
Jungkook
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T