រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹង បញ្ជូនបេក្ខនារី កញ្ញា ប៊ី សុធារី អាយុ ២១ឆ្នាំ ទៅចូលរួមក្នុងការប្រកួតសម្រស់បវកញ្ញាមន្តស្នេហ៍ Miss Charm 2020 នៅប្រទេសវៀតណាម ដោយមាន បេក្ខនារីចូលរួមទាំំងអស់ ៤០នាក់ ដែលក្នុងនោះ ក៏មានបេក្ខនារីធ្លាប់ចូលរួមប្រកួត Miss Universe ចំនួន៦នាក់ ក្នុងនោះ ក៏មានបេក្ខនារីតំណាងប្រទេសកម្ពុជាម្នាក់ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នេះបើតាមការប្រាប់ឲ្យដឹងរបស់ ទំព័រហ្វេសប៊ុក The Next Queen Cambodia ថា ឈុតនេះ មានដំណឹងលេចឮថា នឹងមានការផ្លាស់ប្តូរ តែយ៉ាងណាក្តី ប្រសិនបើឈុតនេះ ត្រូវបានប្តូរមែននោះ រងចាំមើលឈុត ដែលប្រកាសផ្លូវការនោះ។
គួរបញ្ជាក់ថា ភ្ជាប់ជាមួយ ការផ្តល់អត្ថន័យនៃឈុតនេះ បណ្ឌិត ឯម រៀម ក៏ធ្វើការសូមអភ័យទោស ព្រោះការច្នៃម៉ូតនេះ បានលាយបញ្ចូលរវាង បុរាណ និងសម័យ តែងមានការប៉ះពាល់ដល់ទម្រង់ដើមនៃសិល្បៈវប្បធម៌ខ្មែរ ការធ្វើបែបនេះ ព្រោះចង់ឲ្យសិល្បៈខ្មែរ កាន់តែមានភាពទាក់ទាំញលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត ឈុតនេះ ក៏ជាការលាយបញ្ជូលអត្ថន័យ រវាងទម្រង់មនុស្សប្រុស និងស្រ្តី ឲ្យកាន់តែស្រស់ស្អាត តាមបែបសម័យ និងរំលេចក្បូរក្បាច់រចនាបុរាណខ្មែរ ព្រមទាំង បញ្ចេញភាពទាក់ទាញរបស់ស្ត្រី និងភាពក្លាហានស្វាហាប់របស់ មនុស្សប្រុស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





