បើតារានិករទាំងនេះ មិនព្រមដាច់ស្រឡះពីសង្សារចាស់ ពួកគេនឹងធ្វើរឿងនេះ!

//s9.kh1.co/0e/0e3b9b3101e345eb41a183644af10601a9cb8f43.jpeg
យុវវ័យ

 ២៦-ឧសភា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

មកដឹងទាំងអស់គ្នាថា តើតារានិករនីមួយៗនៅតែរំខានសង្សារចាស់របស់ខ្លួន តាមវិធីផ្សេងៗខាងក្រោមនេះ!

យល់ដឹង៖ តើវាគួរឲ្យធុញទេ នៅពេលដែលអ្នកចង់ផ្ដាច់ទំនាក់ទំនងជាមួយនរណាម្នាក់ គ្រាន់តែចង់ឲ្យជីវិតរបស់អ្នកស្រស់ស្រាយឡើងវិញ តែអ្នកចាស់របស់អ្នក នៅតែតាមរំខានជីវិតអ្នកជាប់បែបនេះ?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថា តើសង្សារចាស់របស់អ្នក នឹងធ្វើអ្វីខ្លះ នៅពេលដែលពួកគេ មិនព្រមដាច់ស្រលះពីអ្នក?

តោះមកអានពីការទស្សទាយ ទាក់ទងនឹងតារានិករសង្សារចាស់របស់អ្នក ទាំងអស់គ្នា ៖

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ ♈️ Aries (Mar 21 – Apr 19)

រាល់ពេលដែលអ្នកគិតថា អ្នកស្ទើរតែអាចកាត់ចិត្តពីគេបានទៅហើយ គេនឹងនៅតែផ្ញើសារមកអ្នកខ្លីៗ នូវពាក្យមួយចំនួនដូចជា “សួរស្ដី” ហើយវាក៏នឹងនាំឲ្យអ្នក មានអារម្មណ៍ស្នេហាត្រលប់ទៅវិញរឿយៗ។ 

នេះហើយ ដែលពិតជាគួរឲ្យរំខាន​ នៅពេលដែលអ្នកចង់កាត់ចិត្តពី Aries

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♉️ Taurus (Apr 20 – May 20)

គេនឹងនៅតែធ្វើដូចជា អ្នកជំពាក់អ្វីគេអញ្ចឹង​ ធ្វើដូចជាអ្នក និងគេនៅតែមានទំនាក់ទំនង។ គេនៅទាមទារឲ្យអ្នក រក្សាភាពស្មោះត្រង់ចំពោះគេ បើទោះបីជាគេបានបញ្ជាក់យ៉ាងច្បាស់ថា គេមិនចង់វិលត្រលប់មកទាក់ទងអ្នកទៀតក៏ដោយ។

ពិតជាពិបាកកាត់ចិត្តពី Taurus ណាស់។ 

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♊️ Gemini (May 21 – Jun 20)

គាត់នឹងតែងតែនិយាយរឿងក្លែងក្លាយ ទៅកាន់មិត្តភក្តិ​ និងសាច់ញាតិរបស់គាត់ អំពីរបៀបដែលអ្នក ជាមនុស្សពិសពុល ដើរចេញពីគាត់ ហើយបំផ្លាញជីវិតរបស់គាត់ ទោះបីជាវា ផ្ទុយពីការពិតក៏ដោយ។ 

ប៉ុន្តែគាត់ នឹងធ្វើដូចគ្មានអ្វីកើតឡើង នៅចំពោះមុខរបស់អ្នក។

រូបតំនាង
រូបតំនាង

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♋️ Cancer (Jun 21 – Jul 22)

គាត់នឹងព្យាយាមធ្វើឱ្យអ្នកច្រណែន ដោយការមានភាពជិតស្និទ្ធិជាមួយអ្នកផ្សេង ហើយធ្វើឱ្យប្រាកដថា អ្នកបានឃើញវា និងបានដឹងអំពីវា (ឬព្យាយាមធ្វើយ៉ាងណា ឲ្យអ្នកស្វែងយល់ និងតាមដានអំពីគាត់ តាមរយៈបណ្តាញសង្គម)។ គាត់ធ្វើយ៉ាងណាក៏ដោយ ឲ្យតែអ្នកមានចិត្តប្រច័ណ្ឌ។

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♌️ Leo (Jul 23 – Aug 22)

គាត់ព្យាយាមបោកប្រាស់ និង​លួចលាក់ពីមិត្តស្រីថ្មីរបស់គាត់ ជាមួយអ្នក ដោយប្រាប់អ្នកថា​គាត់គ្រាន់តែលេងសើចជាមួយនាងទេ ហើយប្រាប់អ្នកថា គាត់នៅតែស្រលាញ់អ្នក។ 

តារានិករនេះ ប្រសិនបើមានមិត្តស្រី ក៏នៅតែហ៊ានលួចទាក់ទងថ្មីដែរ។

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♍️ Virgo (Aug 23 – Sep 22)

គាត់នៅតែរក្សាទំនាក់ទំនងជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសាររបស់អ្នក ដោយផ្ញើសារទៅពួកគេ នូវថ្ងៃឈប់សម្រាកនាៗ និងថ្ងៃខួបកំណើតអ្នកជាដើម ដូច្នេះអ្នកពិតជាមិនអាចកាត់ចិត្ត និងដកគាត់ចេញពីជីវិតបានដោយជោគជ័យឡើយ។

រូបតំនាង
រូបតំនាង

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♎️ Libra (Sep 23 – Oct 22)

គាត់នៅតែអះអាងថា គាត់ចង់នៅជាមិត្តភក្ដិនឹងអ្នក បើទោះបីជាបែកគ្នាហើយក៏ដោយ ប៉ុន្តែគាត់នឹងក្លាយជាមិត្តភក្ដិម្នាក់ដែលគួរឲ្យស្អប់ខ្ពើម​ និងគួរឲ្យធុញទ្រាន់។ 

ដូច្នេះប្រយ័ត្ននឹងពាក្យសម្ដីរបស់គាត់បន្ដិច ប្រសិនបើអ្នកមានសង្សារចាស់ជា Libra

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♏️ Scorpio (Oct 23 – Nov 21)

គាត់ចាប់ផ្តើមព្យាយាមតាមដាន និងបំបែកបំបាក់អ្នក ប្រសិនបើអ្នកកំពុងតែចាប់ផ្ដើមជាមួយអ្នកថ្មី (ឬក៏នរណាម្នាក់ដែលអ្នកកំពុងចែចង់) ទោះបីជាគ្មានហេតុផលសម្រាប់គាត់ ដើម្បីចូលរួម ក្នុងជីវិតស្នេហារបស់អ្នកទៀតក៏ដោយ។

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♐️ Sagittarius (Nov 22 – Dec 21)

គាត់តែងតែផ្ញើរសារមកអ្នកជានិច្ច រាល់ពេលដែលគាត់ស្រវឹង និងតែងតែរំលឹករឿងចាស់ៗពីមុន ដែលធ្លាប់ឈ្លោះជាមួយអ្នក បើទោះបីជាការឈ្លោះប្រកែកនោះ បានចប់រួចហើយ ក៏គាត់នៅតែលើកអំពីរឿងដដែលនេះមួយលានដង។

រូបតំនាង
រូបតំនាង

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♑️ Capricorn (Dec 22 – Jan 19)

គាត់មានគោលបំណងចង់បង្ហាញខ្លួនគ្រប់ពេល នៅពេលដែលគាត់ដឹងថា អ្នកនឹងទៅទីកន្លែងណាមួយ ពីព្រោះគាត់ចង់មានការសន្ទនាជាមួយអ្នក​ ប៉ុន្តែគាត់មិនចង់ឲ្យអ្នកដឹងទេ។ វាប្រៀបដូចជា ការតាមដានអ្នកគ្រប់ពេលវេលា និងគួរឲ្យធុញទ្រាន់ខ្លាំងណាស់។

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♒️ Aquarius (Jan 20 – Feb 18)

គាត់តែងតែផ្ញើសារអត្ថបទ ដែលបង្ហាញពីដួងចិត្តគាត់ ប្រាប់អ្នកថាគាត់នឹកអ្នកខ្លាំងប៉ុណ្ណា និងចង់ជួបអ្នកម្តងទៀតឆាប់ៗដូចជា ការណាត់ជួបនៅហាងកាហ្វេ ឬទីកន្លែងដែលអ្នកទាំងពីរធ្លាប់ទៅ។ វាធ្វើឲ្យអ្នក កាន់តែពិបាកកាត់ចិត្តពីគាត់។

បើសង្សារចាស់អ្នក ជាមនុស្សតារានិករ♓️ Pisces (Feb 19 – Mar 20)

គាត់នៅតែបន្តរំខានដោយផ្ញើរសារ ឬទូរស័ព្ទមកអ្នក ពេញមួយសប្តាហ៍ដោយអង្វរឲ្យអ្នកត្រូវគ្នាជាមួយគាត់វិញ បើទោះបីជាអ្នកបានស្នើសុំគាត់ ទុកពេលឲ្យអ្នកច្រើនដងពីមុនក៏ដោយ។ នៅពេលដែលអ្នកចង់ផ្ដាច់ពីនរណាម្នាក់ តែគេនៅតែ call រំខាន វាពិតជាគួរឲ្យធុញណាស់មែនទេ?

ប្រភព: ZODIACIDEA

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T