កូរ៉េខាងត្បូង ៖ Cha Eunwoo សមាជិកក្រុម ASTRO បានផ្លាស់ប្តូរស្ទីលម៉ូដសក់របស់លោក ជាច្រើនដងនៅឆ្នាំនេះ គឺច្រើនជាងពេលដែលលោកបង្ហាញខ្លួន លើកដំបូងទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សEunwoo បានចាប់ផ្តើមជាមួយនឹងពណ៌ខៀវ និងពណ៌ប្រផេះទឹកប្រាក់ ហើយទីបំផុតក៏បានផ្លាស់ប្តូរ ទៅជាប្រផេះលាយខ្មៅ។


ថ្មីៗនេះ តារាប្រុសរូបនេះ បានលេងសក់ពណ៌ទង់ដែងជាលើកដំបូង ហើយថែមទាំងបំបែកវា ទៅជាពណ៌ផ្កាឈូកទៀតផង។
ទោះយ៉ាងណាសម្រស់បច្ចុប្បន្នរបស់លោក គឺពិតជាខុសគ្នាឆ្ងាយពីកាលពីមុន។


Cha Eunwoo បានត្រលប់ទៅលាបសក់ពណ៍ខ្មៅវិញ ហើយលោកថែមទាំងបានកាត់ខ្លីថែមទៀត ដែលស្ទីលម៉ូដសក់ថ្មីនេះ ត្រូវបានហ្វេនៗពោលថា សង្ហាមួយបែប និងគួរឱ្យភ្ញាក់ផ្អើល។


ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅតែចូលចិត្ត នូវរូបសម្រស់ និងម៉ូតសក់ កាលពីមុនរបស់លោក ហើយអ្នកខ្លះទៀតគិតថា ទោះបីជា Eunwoo នៅក្នុងស្ទាយបែបណា ក៏នៅតែសង្ហា មិនប្រែប្រួល៕



ចុះប្រិយមិត្តគិតយ៉ាងណាដែរ?
ប្រភព : Koreaboo