មកមើលចំណាត់ថ្នាក់ តារានិករដែលមានចិត្តល្អបំផុត រហូតដល់អាក្រក់បំផុត!

//s9.kh1.co/67/670465fd719465645ebef30f802535e2c3da5ba8.jpeg
យុវវ័យ

 ២៤-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ចង់ដឹងថាតារានិករមួយណា ដែលមានចិត្តល្អបំផុតទេ? តោះមកអានទាំងអស់គ្នា!

យល់ដឹង៖ តើអ្នកតែងតែល្អចំពោះអ្នកដទៃ ឬមានពេលខ្លះអាក្រក់ចំពោះពួកគេដែរ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការប្រសើរណាស់ តារានិករនីមួយៗរបស់យើង មានឥទ្ធិពលណាស់លើបុគ្គលិកលក្ខណៈរបស់មនុស្សគ្រប់គ្នា និងអាចបង្ហាញឲ្យអ្នកដឹងច្បាស់ អំពីមនុស្សម្នាក់ៗ។ ដូច្នេះខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ នៃតារានិករដែលមានចិត្តល្អបំផុត រហូតដល់អាក្រក់បំផុត ដោយយោងទៅតាមតម្រាហោរាសាស្ដ្រ។

រូបតំនាង
រូបតំនាង

១.​ Libra

តារានិករនេះត្រូវបានគេចាត់ទុកជាតារានិករ ដែលមានចិត្តល្អជាងគេ ព្រោះពួកគេជាមនុស្សដែលស្រលាញ់សន្ដិភាព។ តារានិករនេះនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យមនុស្សដែលនៅជុំវិញខ្លួនបានសប្បាយចិត្ត ទោះបីជាត្រូវលះបង់សេចក្ដីសុខផ្ទាល់ខ្លួនក៏ដោយ។

២. Pisces

តារានិករនេះជាប់ចំណាត់ថ្នាក់លេខ ២​​ ដែលជាតារនិករចិត្តល្អ។​ តារានិករ Pisces នេះចូលចិត្តធ្វើល្អដាក់អ្នកដទៃ ព្រោះវាធ្វើឲ្យពួកគេមានអារម្មណ៍ល្អ និងមានសុវត្ថិភាព។ ហើយពួកគេមិនមែនជាមនុស្សអាត្មានិយមទេ​ គេចូលចិត្តចែករំលែកនូវអ្វីល្អៗជានិច្ច ទៅមនុស្សដែលគេស្រលាញ់។

៣. Taurus 

តារានិករនេះជាប់ចំណាប់ថ្នាក់លេខ ៣ ក្នុងចំណោមតារានិករដែលចិត្តល្អជាងគេ។ តារានិករ Taurus នេះមិនចាំបាច់ព្យាយាមធ្វើល្អដាក់អ្នកដទៃទេ គឺអត្តចរិតដែលល្អពីធម្មជាតិរបស់ពួកគេ បានបង្ហាញឲ្យឃើញ អំពីអំពើល្អទាំងនោះស្រាប់តែម្ដង ហើយពួកគេក៏ចូលចិត្តជួយអ្នកជុំវិញខ្លួន នៅពេលដែលអ្នកណាម្នាក់ត្រូវការជំនួយ។

៤. Aquarius 

តារានិករ Aquarius ជាប់ចំណាត់ថ្នាក់លេខ៤។ ពេលខ្លះអ្នកអាចនឹងឃើញពួកគេ ធ្វើខ្លួនដូចជាមនុស្សអាក្រក់ តែតាមពិតទៅពួកគេជាមនុស្សល្អទេ។ គោលបំណងរបស់គេគឺគ្រាន់តែ ចង់រាប់អានមិត្តឲ្យបានច្រើនតែប៉ុណ្ណោះ។ ពួកគេអាចនឹងលាក់អារម្មណ៍ តែពួកគេចូលចិត្តជួយណាស់។

៥. Sagittarius 

តារានិករនេះជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមតារានិករទាំងអស់។ តារានិករ Sagittarius នេះព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីចៀសឲ្យឆ្ងាយពីភាពអវិជ្ជមាន និងមនុស្សមិនល្អទាំងឡាយ ព្រោះគេចង់ឲ្យក្នុងជីវិតរបស់ពួកគេពោរពេញទៅដោយ តែភាពវិជ្ជមានប៉ុណ្ណោះ។

៦. Cancer

តារានិករ Cancer នេះជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមតារានិករទាំងអស់។ ពួកគេអាចជាតារានិករដែលមានចិត្តល្អបំផុត ប៉ុន្តែពួកគេតែងតែធ្វើឲ្យអារម្មណ៍មិនល្អរបស់ពួកគេ មកកាត់ផ្ដាច់ បាំងមុខជានិច្ច។ តែចំពោះមិត្តភាពវិញ គឺពួកគេចូលចិត្តចែករំលែកនូវអ្វីដែលល្អៗណាស់។

រូបតំនាង
រូបតំនាង

៧. Gemini

តារានិករមួយនេះអាចជាមនុស្សដែលមានចិត្តល្អ ឬជាមនុស្សអាក្រក់ គឺអាស្រ័យទៅតាមទង្វើដែលអ្នកធ្វើទៅលើពួកគេ។ នៅពេលពួកគេមានអារម្មណ៍ល្អ ពួកគេក៏ធ្វើធម្មតា។ តែនៅពេលដែលគេអារម្មណ៍មិនល្អវិញនោះ ពួកគេអាចនឹងរកតែរឿងឈ្លោះ និងជះជម្លោះទៅអ្នកផ្សេងទៀត។

៨. Leo

តារានិករ Leo នេះជាប់ចំណាត់ថ្នាក់លេខ ៨ ក៏ព្រោះតែ ពួកគេព្យាយាមបង្ខំចិត្តធ្វើល្អដើម្បីបង្កើតមិត្តភក្តិ​ និងចង់មានពេលវេលាល្អៗ ជាមួយមនុស្សជុំវិញខ្លួន ដែលខុសពីធាតុពិតរបស់ពួកគេ។ ពួកគេមិនកំណាញ់ចិត្ត ក្នុងការចែករំលែកទេ តែលុះត្រាតែអ្នកនោះធ្វើឲ្យគេមានអារម្មណ៍ ថាមានសុវត្ថិភាព។

៩. Virgo

សម្រាប់តារានិករនេះ ការធ្វើជាមនុស្សល្អ សប្បាយៗ ជាមួយមនុស្សជុំវិញខ្លួន គឺស្មើនឹងការលះបង់ការងាររបស់គេទាំងអស់ ដោយមិនឲ្យមានអ្វីៗមកពាក់ព័ន្ធនោះទេ តែចរិតពិតពីធម្មជាតិរបស់គេ មិនអនុញ្ញាតឲ្យគេធ្វើបែបហ្នឹងទេ។ ពួកគេត្រូវតែប្ដេជ្ញាចិត្ត យកការងារជាធំ។

១០. Aries

មូលហេតុដែលតារានិករនេះ ជាប់ចំណាត់ថ្នាក់លេខ ១០ ពីព្រោះតែតារានិករនេះ មិនចេះលាក់ទុកអារម្មណ៍ណាមួយនោះទេ នៅពេលដែលមានរឿងទើសចិត្តណាមួយ គឺពួកគេត្រូវតែនិយាយចេញភ្លាម។ ហើយពួកគេក៏មិនខ្លាចនឹងការ ចាប់ផ្ដើមជម្លោះជាមួយនរណាម្នាក់នោះដែរ។

១១. Capricorn

ចំពោះតារានិករនេះ មូលហេតុដែលធ្វើឲ្យគេជាប់ចំណាត់ថ្នាក់លេខ ១១ ព្រោះពួកគេតែងតែបង្ហាញពីភាពអាក្រក់របស់គេ ឲ្យមនុស្សគ្រប់គ្នាបានឃើញជានិច្ច។ ហើយវាធ្វើឲ្យអ្នកជុំវិញខ្លួន ពិបាកទ្រាំទ្រនឹងអត្តចរិតរបស់គេណាស់។ ពួកគេមិនខ្វស់ថាសម្ដីរបស់គេប៉ះពាល់ដល់អ្នកណាមួយឡើយ។

១២. Scorpio

មូលហេតុដែលធ្វើឲ្យតារានិករមួយនេះជាប់ចំណាត់ថ្នាក់ក្រោយគេបង្អស់ ក្នុងចំណោមតារានិករដែលចិត្តល្អ ពីព្រោះពួកគេអាចនឹងជាតារានិករដែលមានចិត្តអាក្រក់បំផុតដែលអ្នកបានជួប។ ពួកគេនឹងមិនស្ទាក់ស្ទើរនឹងបង្ហាញឲ្យអ្នកឃើញពួកគេស្អប់អ្នកប៉ុណ្ណានោះទេ។

ប្រភព: PINKVILLA 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T