អង់គ្លេស៖ ស្ត្រីម្នាក់មានឈ្មោះថា Sophie Tanner អាយុ៤២ឆ្នាំ មកពីទីក្រុង Brighton ប្រទេសអង់គ្លេស បានរៀបការជាមួយខ្លួនឯង តាំងពីឆ្នាំ២០១៥មកម៉្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Sophie សម្រេចចិត្តរៀបការដោយគ្មានដៃគូ បន្ទាប់ពីទំនាក់ទំនងស្នេហា៥ឆ្នាំរបស់គាត់និងមិត្តប្រុស ត្រូវបានបែកបាក់ នៅពេលដែលគាត់បានដឹងថា មិត្តប្រុសលួចមានទំនងទំនងស្នេហាជាមួយនឹងមិត្តភក្ដិជិតស្និតរបស់គាត់ម្នាក់។
ចំពោះមូលហេតុនៃការរៀបការជាមួយខ្លួនឯង គឺដើម្បីបង្ហាញពីក្ដីស្រលាញ់ ដែលគាត់មានមកលើខ្លួនឯង ក៏ដូចជាមានទៅលើមិត្តភក្ដិ និងក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ហើយបន្ថែមពីនេះទៀត វាបានបង្រៀនឲ្យគាត់ចេះពីរបៀបដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយមិនចាំបាច់ពឹងពាក់លើដៃគូឡើយ។
យ៉ាងណាមិញ ឥឡូវនេះ អ្នកស្រី Sophie ក៏ព្រមបើកបេះដូងទទួលបុរសល្អណាម្នាក់ចូលមកជីវិតរបស់គាត់ដែរ ប៉ុន្ដែគាត់បាននិយាយថា មានក៏បាន អត់ក៏បាន ព្រោះវាមិនមែនជារឿងសំខាន់សម្រាប់គាត់ទេ៕
សម្រាប់ព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail