បរទេស៖ ទីបំផុតក្រុមបាល់ទាត់ Atletico Madrid បានក្លាយជាម្ចាស់ជើងឯក La Liga រដូវកាល ២០២០-២០២១ និងជាលេីកទី១១ ក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយវាយបកយកឈ្នះ Valladoild ដោយលទ្ធផល ២-១។ គ្រាប់បាល់កើតឡើងដោយកីឡាករ Oscar Plano នៅនាទី១៣ក្នុងវគ្គទី១ ប៉ុន្តែក្រុមភ្ញៀវវាយបកយកឈ្នះវិញដោយកីឡាករ Angel Correa និង Luis Suarez ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយក្រុមលេខ២ និងលេខ៣ក៏បានយកឈ្នះគូប្រកួតដែលដោយលទ្ធផល Real Madrid ២:១ Villarreal និង Eibar ០:១ Barcelona។ ក្រោយបញ្ចប់សប្តាហ៍ទី៣៨ រួចក្របខណ្ឌ Laliga ក៏បានរកឃើញក្រុមត្រូវធ្លាក់ទៅលេខលីគលំដាប់ទី២ផងដែរ ហើយក្រុមទាំងនោះមានដូចជា៖ SD Huesca , Real Valladolid , Eibar ។ ខណ:ក្រុមដែលត្រូវឡើងពីលីគទី២មកកាន់លីគកំពូលនារដូវកាលក្រោយមានដូចជា៖ Espanyol , Mallorca និងក្រុមមួយទៀតមិនទាន់រកឃើញនៅឡើយទេ៕


ប្រភព៖ Marca