ក្រុមហ៊ុន Amazon កំពុងចារចាទិញផលិតកម្មហូលីវូដ MGM ក្នុងតម្លៃ៩ពាន់លានដុល្លារ

//s9.kh1.co/ea/eaefca2b57291fa1cd212aefde6ee659a1ad5efa.png
បច្ចេកវិទ្យា

 ២០-ឧសភា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកធ្លាប់មើលរឿងឆ្មាកណ្តុរ ប្រាកដជាស្គាល់រូបឡូហ្គូរបស់ផលិតកម្មនេះជាមិនខាន!

បរទេស៖ យោងតាមប្រភពព័ត៌មាន Variety បានឲ្យដឹងថា ក្រុមហ៊ុន Amazon ចង់ទិញផលិតកម្ម MGM ក្នុងទឹកប្រាក់ចំនួន9ពាន់លានដុល្លារ ហើយប្រភពព័ត៌មានក៏បានឱ្យដឹងទៀតថា ផលិតកម្ម MGM មានបំណងលក់អាជីវកម្មរបស់ខ្លួននៅក្នុងតម្លៃប្រហាក់ប្រហែលនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើក្រុមហ៊ុន Amazon ទិញបាន MGM មែននោះ ខ្សែភាពយន្តខ្នាតយក្សទាំងប៉ុន្មានរបស់ MGM និងអាជីវកម្មដទៃទៀតរបស់ខ្លួន នឹងទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Amazon ទាំងអស់។

គួរបញ្ចាក់ផងដែរថាផលិតកម្ម MGM ប្រកាសដាក់លក់តាំងពីខែធ្នូ ឆ្នាំ2020 មកម្ល៉េះ។ សារព័ត៌មាន The Information បានសរសេរថា ស្ថានភាពនៃការពិភាក្សារបស់ក្រុមហ៊ុន Amazon ជាមួយផលិតកម្ម MGM គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយប្រហែលជាអាចគ្មានលទ្ធផលទៀតផង។

កាលពីខែធ្នូ កាសែត The Guardian បានរាយការណ៍ថា MGM មានខ្សែភាពយន្តចំនួន4000 និងម៉ោងកម្មវីធីទូរទស្សន៍សរុបដល់ទៅ17,000ម៉ោង៕ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Logo ផលិតកម្ម MGM
Logo ផលិតកម្ម MGM
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T