មិត្តពិតប្រាកដ! តារាស្រីថៃ៣ដួងនេះ មានទំនាក់ទំនងស្អិតរមួតដល់ថ្នាក់នេះ

//s9.kh1.co/0c/0ccfbdb2553a256c4f22be9cd667b1d4cfaeb705.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យច្រណែនមិត្តភាព តារាស្រីថៃបីដួងនៅតែស្អិតរមួត ទោះបីរាប់អានគ្នាអស់ជាច្រើនឆ្នាំ។

ថៃ៖ គឺជាក្រុមនារីដ៏ស្រស់ស្អាតមួយក្រុម ដែលស្ថិតនៅក្នុងឧស្សាហកម្មកំសាន្តដែលមានអ្នកគាំទ្រនិង តាមដានជាច្រើនលើលប់។ អាចនិយាយបានថា ជាកំពូលតារាសម្ដែងស្រីលំដាប់ ប្រទេសថៃគឺ នាង Yaya នាង Kimberly និង Margie ដែលគេសង្កេតឃើញ ពួកគេតែងតែ ធ្វើដំណើរកម្សាន្ត ធ្វើសកម្មភាពផ្សេងៗ ឬញ៉ាំបាយជាមួយគ្នាជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែលអ្នកគាំទ្រជាច្រើនបានដឹងមកហើយ ពីទំនាក់ទំនងមិត្តភាពរវាងតារាស្រីថៃទាំង៣ដួងខាងលើនេះ ពោលគឺពួកគេបានរាប់អានគ្នាអស់រយៈពេលជាង១០ឆ្នាំទៅហើយ ទោះបីជាក្នុងចំនោមពួកគេមានអ្នកមានគ្រួសារឬមានកូនហើយក្តីក៏មិត្តភាពរបស់ពួកគេនៅតែរក្សាបានដដែល។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះតារាស្រីទាំង៣ដួងនេះ បានចេញមករំលឹកពីចំណងមិត្តភាពរបស់ពួកគេយ៉ាងស្អិតរមួត ដោយក្នុងនោះ Margie បាននិយាយថា នាងជាមេក្រុមក្នុងក្រុមមិត្តភក្តិរបស់នាង ហើយពួកគេថែមទាំងអាចនិយាយទូរស័ព្ទជាមួយគ្នាបានរាប់ម៉ោង ដោយមិនមានការធុញទ្រាន់ បើទោះបីជា Margie មានកូនតូចក៏មិនមែនជាបញ្ហាសម្រាប់នាងដែល។

ទន្ទឹមនឹងនោះ Yaya ក៏បាននិយាយថា៖

 នេះគឺជាមិត្តល្អបំផុតរបស់ខ្ញុំ រួមគ្នាជាមួយទុក្ខវេទនា រួមគ្នាជាមួយសុភមង្គលកើតរហូតមក ស្មោះត្រង់នឹងអារម្មណ៍របស់គ្នា ខ្ញុំស្រឡាញ់មិត្តភក្តិរបស់ខ្ញុំខ្លាំងណាស់ តែងតែលេងសើចធ្វើបាបគ្នា។

Yaya

សូមទស្សនារូបភាពខាងក្រោម៖

Yaya និង​ Kimberly និង  Margie
Yaya និង​ Kimberly និង Margie
Kimberly និង  Margie
Kimberly និង Margie
Yaya និង​ Kimberly 
Yaya និង​ Kimberly 
Yaya និង​ Kimberly និង  Margie
Yaya និង​ Kimberly និង Margie
Yaya និង​ Kimberly និង  Margie
Yaya និង​ Kimberly និង Margie
Yaya និង​ Kimberly និង  Margie
Yaya និង​ Kimberly និង Margie
Yaya និង​ Kimberly និង  Margie
Yaya និង​ Kimberly និង  Margie
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T