កាន់តែធំ កូនស្រីរបស់ Aff កាន់តែគួរឲ្យស្រលាញ់ខ្លាំង ស្អាតដូចម្ដាយ

//s9.kh1.co/ab/abf018b545589ab18c26c1f00b65a3c9669f8dd1.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាស្រី Aff Taksaorn បានបង្ហោះពីរូបភាពកូនស្រីខ្លួន ដែលបង្ហាញពីស្នាដៃកាត់សក់ឲ្យកូនស្រីយ៉ាងជំនាញ ប៉ុន្តែធ្វើឲ្យមើលឃើញពីមុខមាត់ដ៏គួរឲ្យស្រលាញ់ខ្លាំងឡើងពីកូនស្រីរបស់នាង

ថៃ៖ នៅតែមានភាពពេញនិយមពីបណ្ដាទស្សនិកជនជាច្រើន ចំពោះ តារាសម្ដែងស្រី Aff Taksaorn នៅក្នុងការងារសិល្បៈរបស់នាង ក៏ដូចជា រូបសម្រស់ដ៏លេចធ្លោ បើទោះបីជានាងមានកូនមួយរួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ដោយសារតែមានសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកម្ដាយបែបនេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ទៅលើកូនស្រីរបស់នាងកាន់តែខ្លាំងឡើង ព្រមទាំងចង់ឃើញថា បច្ចុប្បន្ននេះដែរ មុខមាត់កូនស្រីតូចរបស់នាងម្នាក់នេះ មានភាពស្រស់ស្អាតដូចជាម្ដាយបែបណាខ្លះ។

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Aff ក៏បានបង្ហោះរូបភាពកូនស្រីខ្លួន ដែលក្នុងពេលដែរ នាងកំពុងតែបង្ហាញពីស្នាដៃកាត់សក់ឲ្យកូនស្រីយ៉ាងជំនាញថែមទៀត។ ដោយឡែក តាមរយៈរូបភាពដែលបានបង្ហាញនេះ ពិតជាធ្វើឲ្យហ្វេនៗជាច្រើន បានឃើញពីមុខមាត់យ៉ាងច្បាស់ៗរបស់កូនស្រីនាង ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ និងមានភាពស្រស់ស្អាតដូចម្ដាយ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Aff និង កូនស្រី
Aff និង កូនស្រី
Aff និង កូនស្រី
Aff និង កូនស្រី
Aff និង កូនស្រី
Aff និង កូនស្រី
កូនស្រីរបស់ Aff
កូនស្រីរបស់ Aff
កូនស្រីរបស់ Aff
កូនស្រីរបស់ Aff
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T