អាល្លឺម៉ង់៖ អតីតភ្នាក់ងារតំណាងរបស់ខ្សែប្រយុទ្ធ Robert Lewandowski គឺលោក Cezary Kucharski បានបង្ហើបឲ្យដឹងថា កាលពីមុនកីឡាករសញ្ជាតិប៉ូឡូញរូបនេះធ្លាប់ប្រាថ្នាចង់ទៅលេងនៅ Real Madrid នាទឹកដីអេស្ប៉ាញនិងនៅ Major League Soccer របស់អាមេរិក មុនពេលគេផ្ទេរទៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសព្វថ្ងៃនេះ អាជីពរបស់ Lewandowski នៅ Bayern Munich ពិតជាត្រចះត្រចង់ណាស់ដោយទើបតែឈ្នះពាន FIFA Player of the Year 2020 ទៀតផង ខណៈឆ្នាំនេះគេក៏ក្លាយជាបេក្ខភាពជួរមុខដែលអាចដណ្ដើមពានបាល់មាស Ballon d'Or ផងដែរ ខណៈ Lewandowski បានចំណាយពេល១១ឆ្នាំជាមួយក្លិបក្រោយផ្ទេរពី Borussia Dortmund កាលពីឆ្នាំ២០១០។
យ៉ាងណាមិញ លោក Kucharski ដែលធ្លាប់ជាអតីតភ្នាក់ងាររបស់ គេបានឲ្យដឹងថាកាលពីមិនទាន់ផ្ទេរទៅ Bayern Munich គឺគេបានប្រាប់រូបលោកថាគេចង់ទៅលេងនៅ Real Madrid មុននឹងបញ្ចប់អាជីពជា Major League Soccer ឯសហរដ្ឋអាមរិក។
លោកបានថ្លែងប្រាប់ Goal និង SPOX ថា៖
ដោយឡែក ថ្មីៗនេះព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Robert Lewandowski អាចនឹងចាកចេញពីទឹកដី Allianz Arena នៅដំណាច់រដូវកាលប៉ុន្តែលោកប្រធានក្លិបបានចេញមុខបកស្រាយថាក្លិបគ្មានគម្រោងលក់តារាឆ្នើមម្នាក់នេះនោះឡើយ៕
ប្រភព៖ goal
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប