អង់គ្លេស៖ ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬហៅថា Euro ឆ្នាំ២០២០ នេះកំពុងជិតឈានចូលមកដល់ហើយ ទើបអ្នកគាំទ្រចង់ដឹងចង់ឃើញថាលោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស ចុចយកកីឡាកររូបណាខ្លះដើម្បីមានឈ្មោះទៅលេងនៅ Euro ខណៈខាង UEFA អនុញ្ញាតឲ្យគ្រូបង្វឹកជម្រើសជាតិនីមួយៗអាចបញ្ចូលឈ្មោះកីឡាករបានដល់ទៅ២៦នាក់ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែយោងតាមសេចក្ដីរាយការណ៍ គ្រូបង្វឹកនឹងមិនរើសយកខ្សែការពារ Trent Alexander-Arnold ដែលលេងនៅ Liverpool ឲ្យជាប់ជម្រើសជាតិនៅ Euro នោះឡើយ ដោយសារតែលោកគ្រូមិនទាន់ជឿទុកចិត្តទាំងស្រុងថា Trent អាចលេងត្រូវជើងជាមួយក្រុម។
Southgate មិនកោះហៅ Alexander-Arnold តាំងពីក្រុមជម្រើសជាតិអង់គ្លេស ត្រូវចូលប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីខែមីនាមកម៉្លេះ ដោយលោកគ្រូបានរើសយកខ្សែការពារ Kyle Walker, Reece James និង Kieran Trippier ជំនួសវិញ។
ម្យ៉ាងទៀត Trent Alexander-Arnold លេងធ្លាក់ជើងយ៉ាងខ្លាំងដោយកាលពីប្រកួតជាមួយក្លិប Southampton កាលពីដើមខែមករាកន្លងទៅ គឺគេធ្វើឲ្យបាល់ខូចដល់ទៅ៣៨ដងដែលជាស្ថិតិអាក្រក់បំផុត មិនធ្លាប់មានកីឡាករណាធ្វើបែបនេះដូចគេឡើយ។ ហើយបើទោះបីទម្រង់លេងរបស់គេប្រសើរឡើងវិញជារឿយៗ ក៏គ្រូនៅគិតថាខ្សែការពារផ្សេងទៀតអាចមានសមត្ថភាពយឺតយោងក្រុមបាន។
ខណៈនោះដែរ Southgate ប្រកាន់គោលជំហរថាលោកគ្រូរើសយកតែកីឡាករណាដែលមានសមត្ថភាពពិតប្រាកដ មិនមែនរើសយកតែកីឡាករណាលេងនៅក្លិបល្បីៗឡើយ។
លោកគ្រូបង្វឹក Jurgen Klopp នៃក្រុមហង្សក្រហម Liverpool វិញក៏ធ្លាប់បាននិយាយដែរថាលោកគ្រូមិនយល់ទេថាហេតុអី Trent Alexander-Arnold មិនបានចូលលេងឲ្យជម្រើសជាតិ៕
ប្រភព៖ caughtoffside
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប