Riyad Mahrez និយាយពីអនាគតរបស់ខ្លួននៅក្រុមមេឃខៀវ Man City បែបនេះ

//s9.kh1.co/5c/5ca7ca6e9039d062da5175bdaca7b85fa5682cd0.jpg
កីទ្បា

 ១៧-ឧសភា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

Riyad Mahrez និយាយពីអនាគតរបស់គាត់នៅក្រុមមេឃខៀវ Man City បែបនេះ

អង់គ្លេស៖ កីឡាកររម្នាក់របស់ក្រុមមេឃខៀវ​ Manchester City គឺ​ កីឡាករសញ្ជាតិអាល់សេរី Riyad​ Mahrez បាននិយាយពីអនាគតរបស់រូបគេនៅក្រុម​ Manchester City​ ថា រូបគេចង់បន្តអាជីពរបស់ខ្លួននៅក្រុម Man City​ រហូតដល់រូបគេចូលនិវត្តន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 

កីឡាករ Riyad Mahrez បានសារភាពថាគាត់បានបើកចំហចំពោះលទ្ធភាពនៃការបញ្ចប់អាជីពរបស់គាត់នៅ Manchester City បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកទី ៣ របស់គាត់ជាមួយក្រុម Man City ។​ គួរបញ្ជាក់ផងដែរថា Mahrez បានចូលរួមជាមួយក្រុមរបស់លោក Pep Guardiola ពីក្លឹប Leicester City នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៦០ លានផោនហើយចាប់តាំងពីពេលនោះមកកីឡាកររូបនេះបានក្លាយជាកីឡាករស្លាបម្នាក់ដ៏សំខាន់ដែលជួយក្រុមដើម្បីដណ្តើមបានពាន English Premier League នៅរដូវកាលនេះ។

កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 
កីឡាករ Riyad Mahrez 

កីឡាករវ័យ៣០ឆ្នាំរូបនេះបានលេចធ្លោក្នុងការប្រកួតទាំងមូលដោយបង្ហាញខ្លួនបាន ៤៥ ដងក្នុងការប្រកួតទាំងអស់នារដូវកាលនេះ ។​ ជាមួយនឹងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះដើម្បីដំណើរការលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ Mahrez ត្រូវបានគេចោទសួរថាតើគាត់ស្វែងរកការប្រកួតប្រជែងថ្មីនៅកន្លែងផ្សេងទៀត​ឬយ៉ាងណា ប៉ុន្តែគាត់បានសារភាពថាគាត់សប្បាយចិត្តនៅឯកីឡដ្ឋាន Etihad ​ហើយគាត់ចង់បញ្ជប់អាជីពរបស់គាត់នៅទីនេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T