អង់គ្លេស៖ ខ្សែបម្រើ Willian ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅរដូវក្ដៅនេះបន្ទាប់ពីផ្ទេរមកទឹកដី Emirates បានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិប្រេស៊ីលដែលជាអតីតតារាឆ្នើមនៅ Chelsea រូបនេះ ហាក់មិនសូវកាក់កបប៉ុន្មានទេពេលលេងនៅ Arsenal ដែលគេមិនសូវឃើញលោកគ្រូបង្វឹក Mikel Arteta ដាក់ Willian ឲ្យចូលលេងណាស់ ខណៈគេបានចុះកុងត្រា៣ឆ្នាំជាមួយក្លិប។
មកទល់ពេលនេះហើយ Willian រកបានតែ១គ្រាប់គត់ក្នុងការបង្ហាញខ្លួនចំនួន៣៧លើក និងបញ្ជូនបាល់ចំនួន៧គ្រាប់ទៀត ទើបគេសម្លឹងរកផ្លូវចង់ចាកចេញដើម្បីមាននាទីលេងច្រើនជាងនេះស្របពេល ខ្សែការពារ David Luiz ក៏ត្រូវគេរំពឹងទុកថានឹងចាកចេញពី Arsenal ពេលកុងត្រារបស់គេផុតដែរ។
អ្នកសារព័ត៌មានដែលអាចទុកចិត្តបានគឺលោក Fabrizio Romano បានបង្ហើបថា Willian មានភាគរយខ្ពស់ចាកចេញពីក្លិប ខណៈក្លិបនៅលីគអាមេរិក Major League Soccer មួយចំនួនក៏ចាប់អារម្មណ៍ចង់បានគេ ហើយក្លិប Arsenal ក៏បានបើកផ្លូវឲ្យ Willian ចាកចេញដែរ៕
ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប