កូរ៉េខាងត្បូង៖ តារាសម្ដែង ក៏ដូចជាតារាចម្រៀងទោលស្រី ដែលមានសម្លេងដ៏សែនពីរោះ Lee Ji Eun ដែលមហាជនភាគច្រើនស្គាល់ថា IU នោះ បានធ្វើរឿងមួយដ៏ល្អប្រពៃ ដែលធ្វើឱ្យអ្នកគាំទ្រនាងកាន់តែស្រលាញ់ចូលចិត្តនាង និងមានមោទនភាពលើនាងលើលដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី១៦ ខែឧសភាកន្លងផុតទៅថ្មីៗនេះ ដែលវាជាថ្ងៃកំណើតរបស់ IU គម្រប់២៨ឆ្នាំ នាងក៏បានសម្រេចចិត្តបរិច្ចាគទឹកប្រាក់របស់ខ្លួនចំនួន ៥០០លានវ៉ុន ទៅដល់អង្គការមួយដែលមើលថែកុមារដែលមានជំងឺមហារីក ក៏ដូចជាមានជំងឺដែលកម្រជួបប្រទះ។ វាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះ IU តែងតែធ្វើរឿងសប្បុរសធម៌ជាច្រើនលើកច្រើនសារមកហើយ ជាពិសេសនៅក្នុងពេលដែលនាងប្រារព្ធពីធីខួបកំណើតរបស់ខ្លួនតែម្តង៕
ប្រភព៖ Allkpop