ទ្រាំអស់ចិត្ត លោកជំទាវខុងស៊ី លីអាណា ម្តាយបង្កើតព្រះតេជគុណឌួងឆាយ ចេញមកទម្លាយរឿងមួយនេះ ផ្អើលពេញហ្វេសប៊ុក(មានវីដេអូ)

//s9.kh1.co/03/030400d467cd441aea53ae376c943db6c7a1adb4.jpg
សង្គម

 ១៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពីម្សិលមិញនេះ លោកជំទាវខុងស៊ីលីអាណា ម្តាយបង្កើតព្រះតេជគុណឌួងឆាយ ចេញមកទម្លាយរឿងមួយនេះផ្អើលពេញហ្វេសប៊ុក

ភ្នំពេញ: ជារឿងមួយដ៏សែនភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីម្សិលមិញនេះ ពោលគឺនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង ស៉ីលីអាណា ត្រូវជាម្តាយបង្កើតរបស់ព្រះតេជគុណ ឌួង ឆាយ បានធ្វើការឡាយក្នុងទម្រង់ជាសន្និសីទសារព័ត៌មាន ដោយបានបកស្រាយ សុំទាមទារនៅយុត្តិធម៌ ព្រមទាំងទាមទារ យកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ ព្រមទាំងស្នើសុំឲ្យមានចំណាត់ការស្វែងរកភាពស្អាតស្នំជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីខ្លួនរួមគំនិតគ្នាធ្វើបាបកាលពីពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្តាយព្រះតេជគុណឌួងឆាយ
ម្តាយព្រះតេជគុណឌួងឆាយ

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅនេះ ព្រះតេជគុណឌួងឆាយ ត្រូវបានដកងារជាឧកញ៉ា ក្រោយពីវីដេអូដែលអតីតគ្រហស្ថរូបនេះ បានប្រើកាយវិការ និងបញ្ចេញអំពើហិង្សាលើអតីតភរិយាលោកស្រី ដេតម៉ាលីណា ដែលទទួលបានការរិះគន់គ្រប់មជ្ឍដ្ឋាន ពិសេសពីសំណាក់អង្គភាពពាក់ព័ន្ធ តួយ៉ាងដូចជាក្រសួងកិច្ចការនារី ដែលបានចេញលិខិតថ្កោលទោសកាលពីពេលកន្លងទៅផងដែរ៕

ម្តាយព្រះតេជគុណឌួងឆាយ
ម្តាយព្រះតេជគុណឌួងឆាយ

ចង់ជ្រាបឲ្យកាន់តែលម្អិតបន្ថែមទៅទៀតនោះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T