អេស្ប៉ាញ៖ លោកគ្រូបង្វឹក Zinedine Zidane នៃក្លិបអធិរាជស Real Madrid នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះបើទោះបីជាលោកគ្រូដឹកនាំឲ្យក្រុមឈ្នះពាន LaLiga ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះធ្លាប់ដឹកនាំឲ្យReal Madrid លើកពាន La Liga ២ដងនិង Champions League ៣ដងដោយចំណាយពេលសរុបប្រមាណ ៤ឆ្នាំដោយគិតតាំងពីការដឹកនាំក្រុមឈុតធំលើកទី១កាលពីឆ្នាំ២០១៦ ដល់ ២០១៨ និង ពី ២០១៩ មកដល់បច្ចុប្បន្ន។
យ៉ាងណាមិញយោងតាមការរាយការណ៍ Zidane មិនមានគម្រោងស្នាក់នៅទឹកដី Santiago Bernabeu បន្តឡើយ ខណៈដែលថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថាលោកគ្រូអាចនឹងទៅដឹកនាំនៅ Juventus ឬ ក្រុមជម្រើសជាតិបារាំងផងដែរ។
ប្រធានក្លិប Florentino Perez អាចនឹងឲ្យលោកគ្រូ Raul ដែលពេលនេះកំពុងដឹកនាំក្រុមឈុត B របស់ Real Madrid ឲ្យឡើងមកដឹកនាំក្រុមឈុតធំតែ Max Allegri ក៏អាចនឹងក្លាយជាបេក្ខភាពប្រជែងតំណែងគ្រូបង្វឹកថ្មីផងដែរ។
Zidane គិតថា Perez មិនបានកាន់ជើងលោកគ្រូទៀតទេ ហើយការឈ្នះពាន La Liga លើកទី៣នេះក៏មើលទៅជិតនឹងអស់ឱកាស ស្របពេលដែលពេលនេះ ផ្ទុះពាក្យចចាមអារ៉ាមថាគ្រូក៏មានទំនាស់ជាមួយកីឡាករក្នុងក្រុម ដូចជាខ្សែការពារ Marcelo ជាដើមដោយគេមិនពេញចិត្តដែល Zidane រិះគន់កីឡាករខ្លាំងៗពេកនៅកំលុងពេលហ្វឹកហាត់៕
ប្រភព៖ dailymail
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប