កូរ៉េខាងត្បូង៖ នាសម័យបច្ចុប្បន្នការកែសម្ផស្សគឺជារឿងទូទៅ ទៅហើយសម្រាប់មនុស្សនាសម័យថ្មីនេះ ការកែកុនលើផ្នែកខ្លះនៃរាងកាយមុខនិងដងខ្លួនដើម្បីបន្ថែមភាពជឿជាក់នឹងភាពស្រស់ស្អាតឲ្យខ្លួនឯងមួយកម្រិតទៀត។មិនមែនគ្រប់គ្នាឲ្យតែអ្នកសិល្បៈ ឬតារាល្បីៗទើបអាចកែសម្ផស្សបាននោះទេ មនុស្សធម្មតាក៏អាចធ្វើបានដែរ សំខាន់គឺមានថវិកាគ្រប់គ្រាន់ហើយរកអ្នកជំនាញដ៏ល្អដែលអាចទុកចិត្តបានដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលមើលមិនឃើញនៅក្នុងកំឡុងពេលវះកាត់ និងវះកាត់រួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីរឿងកែកុនមុខមាត់មានអ្នកសិល្បៈមិនតិចទេដែលហ៊ានចំណាយលុយទាំងបាច់ៗទៅលើការកែសម្ផស្សនោះ តែមានតារាមិនច្រើនទេដែលហ៊ានទទួលស្គាល់ការពិតថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតនោះ។ តួយ៉ាងដូចជាតារាស្រី៥ដួងរបស់កូរ៉េនេះជាដើម នាងហ៊ានទទួលស្គាល់ការពិតថាពិតជាធ្លាប់ឆ្លងកាត់ការវះកាត់ត្របក់ភ្នែកពីរជាន់មែន តែវាមិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះដោយសារតែហ្សេនរបស់ជនជាតិកូរ៉េមានត្របកភ្នែកតូច ដូចនេះហើយ ការដែលវះត្របកភ្នែកឲ្យមើលទៅធំ មិនមានអ្វីធុំដុំទេ។ នេះបើតាមការរាយការណ៍របស់ news.zing.vn ៕
ហើយតារាទាំង៥ដួងនោះរួមមាន៖
១. Hyorin (Sistar)
២. UEE (After School)
៣. So Yeon (T-ara)
៤. Lizzy (After School)
៥. Jessi
ប្រភព៖ news.zing.vn