អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានបញ្ជាក់ជាផ្លូវការថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Manchester City និង Chelsea ក្នុងក្របខណ្ឌ Champions League រដូវកាលនេះនឹងធ្វើឡើងនៅក្នុងប្រទេស ព័រទុយកាល់ វិញ។
កាលវិភាគដើមគឺ ការប្រកួតនេះត្រូវធ្វើឡើងនៅកីឡដ្ឋាន Ataturk នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នៅទីនោះទើបបង្កហានិភ័យខ្ពស់ដល់កីឡាករក្រុមទាំងសងខាងក៏ដូចជាអ្នកទស្សនា។
ដូច្នេះទើប UEFA សម្រេចយកកីឡដ្ឋាន Estádio do Dragão ស្ថិតក្នុងទីក្រុង Porto ប្រទេសព័រទុយកាល់វិញដោយដោយក្រុមទាំងសងខាងទទួលបានសំបុត្រអ្នកទស្សនា ក្នុងមួយក្រុមចំនួន ៦០០០សំបុត្រផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២ទាបភ្លឺ(ម៉ោងនៅកម្ពុជា)៕
ប្រភព៖ caughtoffside
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប