ថៃ៖ តារាស្រីវ័យក្មេង Diana Flipo គឺជាតារាសម្ដែងមួយរូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកទស្សនាជាច្រើននៅពេលបច្ចុប្បន្ននេះ តាមរយៈការសម្ដែងនៅក្នុងរឿងភាគល្បីៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត មិនត្រឹមតែមានទេពកោសល្យនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះនោះទេ តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់សោភា ព្រមជាមួយនឹងការតុបតែងយ៉ាងទាន់សម័យ និងមានភាពសាកសមឥតខ្ចោះ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។
ដោយឡែក បើក្រឡេកមកមើល ពីស្ទាយ៍តែងតែខ្លួន នៅតាមឆ្នេរសមុទ្ររបស់ Diana វិញ គឺកាន់តែមានភាពទាក់ទាញខ្លាំង ព្រោះនៅក្នុងឈុតនីមួយៗរបស់នាង ពិតមានស្រស់ស្អាត មិនចាញ់ពេលទៅចូលរួមនៅក្នុងកម្មវិធីណាមួយឡើយ ដោយបានបង្អួតសម្រស់ និងរូបរាងយ៉ាងមានមន្តស្នេហ៍នៅក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ព្រមទាំងទទួលបានការសរសើរពីហ្វេនៗគ្រប់គ្នា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖