បរទេស៖ កីឡាករ Cesc Fabregas បានបង្ហើបពីកីឡាករជម្រើសដំបូងក្នុងក្តីស្រមៃរបស់ខ្លួនក្នុងអំឡុងពេលលេងឲ្យក្លិប Arsenal និង Chelsea ប៉ុន្តែយើងពុំឃើញមានវត្តមានរបស់ Didier Drogba និង Dennis Bergkamp ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Fabregas បានចាប់ផ្តើមក្លាយជាកីឡាករអាជីពនៅក្នុងឆ្នាំ២០០៣ជាមួយ Arsenal ជាទីកន្លែងដែលរូបគេបានចំណាយពេលវេលាចំនួនប្រាំបីឆ្នាំនៅទីនោះមុនផ្លាស់មកកាន់ Barcelona។ បន្ទាប់ពីបានលេងឲ្យ Barcelona ចំនួនបីរដូវកាល កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ប៉ុន្តែមិនមែនជាមួយ Arsenal ឡើយ គឺ Chelsea។
Fabregas ធ្លាប់បានលេងជាមួយកីឡាករល្បីៗ និង មានទេពកោសល្យជាច្រើននៅ Arsenal និង Chelsea ហើយ ខាងក្រោមនេះជាជម្រើសដំបូងក្នុងស្រមៃរបស់រូបគេ៖
- អ្នកចាំទី៖ Thibaut Courtois
- ខ្សែការពារ៖ Sol Campbell, John Terry, Branislav Ivanovic និង Gael Clichy
- ខ្សែបម្រើ Patrick Vieira, Eden Hazard និង Alexander Hleb
- ខ្សែបម្រើប្រយុទ្ធ៖ Robin van Persie
- ខ្សែប្រយុទ្ធ៖ Thierry Henry និង Diego Costa៕
ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប