អង់គ្លេស៖ ខ្សែការពារមាឌក្រអាញ Virgil van Dijk បានបញ្ជាក់ថារូបគេនឹងមិនចូលលេងឲ្យជម្រើសជាតិហូឡង់ក្នុងការប្រកួតពានរង្វាន់ European Championship នៅឆ្នាំនេះនោះឡើយ ដោយសារគេចង់បន្តហ្វឹកហាត់ពង្រឹងកាយសម្បទាដើម្បីត្រៀមបើករដូវកាលថ្មីជាមួយ Liverpool។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះ បានរងរបួសយ៉ាងដំណំក្នុងការប្រកួតទល់នឹង Everton ធ្វើឲ្យគេខកខានចូលទីលានរយៈពេល៧ខែមកហើយ ដោយកន្លងមកគេខំព្យាយាមហ្វឹកហាត់ដើម្បីពង្រឹងកាយសម្បទាឡើងវិញប៉ុន្តែមើលទៅ គេមិនអាចចូលលេងនៅ Euro 2020 នេះបានឡើយទើបសម្រេចចិត្តប្រកាសមិនចូលរួមតែម្ដង។
Van Dijk បានថ្លែងថា
គួររម្លឹកផងដែរថា ខ្សែការពារ Virgil van Dijk ចូលលេងឲ្យក្រុមជម្រើសជាតិហូឡង់ តាំងពីឆ្នាំ២០១១ ដោយមុនដំបូងគេលេងឲ្យក្រុមយុវជនក្រោម១៩ឆ្នាំរបស់ ហូឡង់ បន្ទាប់មកនៅឆ្នាំ២០១៥ គេក៏បានលេចមុខក្នុងក្រុមឈុតធំតែម្ដង៕
ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប