ព្រៃវែង: យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រៃវង មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង លេខៈ ១៣២/២១ ស្តីពីមរណៈភាពរបស់ អ្នកជំងឺឈ្មោះ ស៊ី នួនសារ៉ាក់ ភេទ ប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិ ខ្មែរ មានអាស័យដ្ឋាន ភូមិ ព្រៃកំពែង ឃុំ ព្រែកណ្ដៀង ស្រុក ពាមរក៍ និងមានមុខរបរជា កម្មករសំណង់ (គីឡូម៉ែតលេខ៧ ក្រុងភ្នំពេញ )បានស្លាប់ដោយសារតែជំងឺកូវីដ១៩ កាលពីរសៀល ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង៤ និង៥១នាទីល្ងាច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា មកទល់នឹងព្រឹកនេះ សពត្រូវបានក្រុមគ្រូពេទ្យបូជាតាមរយ:បទដ្ឋានបច្ចេកទេសរួចរាល់អស់ហើយ ខណ:ដែលដំណឹងមរណ:ទុក្ខនេះ បានបន្សល់ការសោកស្តាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាពិសេសគឺសាច់ញាតិសពតែម្តង៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload