បរទេស៖ ក្រុមបាល់ទាត់ Ajax Amsterdam ដែលទើបឈ្នះជើងឯកលីកកំពូលរបស់ហុឡង់ Eredivisie រដូវកាល 2020/2021 បានរំលាយពានរង្វាន់ដែលទទួលបាននោះ មកធ្វើជារូបផ្តាយតូចៗចំនួន ៤២០០០ដុំ ដើម្បីទុកចែកអ្នកគាំទ្ររបស់ពួកគេដែលបានទិញសំបុត្រទស្សនាការប្រកួតពេញមួយរដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបមានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់មួយនេះបានឈ្នះពានលើកទី៣៥របស់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា មកម្ល៉េះហើយមានបំណងជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកគាំទ្ររបស់ខ្លួនសម្រាប់លើកទឹកចិត្តដែលពួកគេខំប្រឹងប្រែងគាំទ្រពីផ្ទះអំឡុងពេលមានវិបត្តិកូវីដ១៩ ពេញមួយរដូវកាលមកនេះ។ ក្នុងនោះក្រុម Ajax ក៏បានផលិតពានតំណាងមួយដែរសម្រាប់តំកល់ទុកក្នុងកន្លែងដាក់ពានរង្វាន់ផងដែរ៕


ប្រភព៖ Sky Sport