កាលពីថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធនឹងករណីពិធីការិនីដ៏ស្រស់ស្អាតមួយរូបបម្រើការនៅប៉ុស្តិ៍ទូរទស្សន៍ MY TV ត្រូវបានឧកញ៉ាម្នាក់ប៉ុនប៉ងរំលោភ ខណៈគេឃើញអ្នកប្រើបណ្តាញសង្គមជាច្រើនកំពុងបង្ហាញសំឡេងស្រែករកយុត្តិធម៌ពីសំណាក់មហាជនដទៃទៀតសម្រាប់ជនរងគ្រោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាទន្ទឹមនឹងសំឡេងស្រែកទ្រហោយំ ភ្ជាប់ដោយក្ដីសោកសង្រេងនេះ ក៏លេចមុខតារាចម្រៀងជាច្រើននាក់បានបញ្ចេញអារម្មណ៍ និងប្រតិកម្មក្នុងន័យប្រឆាំងចំពោះអំពើបៀតបៀនលើស្រ្តីដោយភ្ជាប់នូវឃ្លាមួយចំនួនថា៖ «គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» «មានលុយ មានអំណាច អាចអង្គុយលើច្បាប់?» ទេ! ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម។
ខាងក្រោមនេះជាការបញ្ចេញអារម្មណ៍របស់តារាចម្រៀងជាច្រើននៅក្នុងបណ្ដាញហ្វេកប៊ុក៖