គួរឲ្យសង្វេគ! បែកធ្លាយវីដេអូខណៈជាប់ឃុំ យូប៊ី ទ្រហោយំចង់គាំង សុំត្រលប់ទៅផ្ទះ(មានវីដេអូ)

//s9.kh1.co/90/909cc0e65d51b9d991f089387e716f0a508de519.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹង ពិធីការិនី មាន ពេជ្ររីតា បានជាប់ឃុំព្រោះអំពើលួច​និងហឹង្សា តែស្រាប់ត្រូវនាងប្តឹងបទ

រាជធានីភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលទាំងយប់ ក្រោយលេចឮដំណឹង ពីការចាប់ឃាត់ខ្លួនរបស់ ពិធីការិនី យូ​ប៊ី អាយុ​២០​ឆ្នាំ បាន​ត្រូវ​កម្លាំង​ អធិការដ្ឋានគរបាលខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ នេះ បញ្ជូនមក​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ បន្ទាប់ពីត្រូវបាន ចោទប្រកាន់ លួច​ទូរស័ព្ទដៃIphone មួយគ្រឿង និងប្រើអំពើហឹង្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ នារីរូបនេះ ក៏បាន ប្តឹងបកទៅកាន់បុគ្គលរូបនោះ ពីបទ រំលោភសេពសន្ថវៈ មិនតែប៉ុណ្ណោះ តាមរយៈគណនីហ្វេសប៊ុក របស់មេធាវីរបស់នាង បានបង្ហោះជាហូរហែ ពីវីដេអូនិងសារសម្លេងរបស់នាង ខណៈត្រូវបានគេសួរចម្លើយ និងជាប់ឃុំ ដែលស្តាប់ទៅធ្វើឲ្យ មហាជនផ្ទុះការសោកសង្រែកជាខ្លាំង។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មេធាវីរូបនេះ បានទម្លាយវីដេអូ ខណៈកំពុងត្រូវជាប់ឃុំ ដែលស្តាប់ហើយ គួរឲ្យសង្វេគជាខ្លាំង ដោយរូបនាង ទ្រហោយំស្ទើរគាំង សុំត្រលប់ទៅផ្ទះវិញ ដោយមាន លោកយាយជាអ្នកកំដរ ដែលមើលទៅ គួរឲ្យអាសូវភ្នែកណាស់ កូនស្រីគេ កូនស្រីយើង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ រស្មីកម្ពុជា

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T