ភ្នំពេញ៖ ផ្អែកលើទិន្ឋិន័យអ្នកឆ្លងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានរកឃើញថាមានភូមិ និងតំបន់ទាំងនេះ ដែលមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
- ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
- ភូមិ១៥ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក
- សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
- ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
- ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
- ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
- ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
- ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
- ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
- ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ
- ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
- ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល
ក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវសូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥ ៕
សម្រាប់ព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩