អាល្លឺម៉ង់៖ ខ្សែបម្រើ Javi Martinez បានប្រកាសចាកចេញពីទឹកដី Allianz Arena នៅចប់រដូវកាលនេះស្របពេលកុងត្រារបស់គេជាមួយក្លិបនឹងផុតកំណត់នៅចុងរដូវកាលនេះដូចគ្នា ហើយគេថែមទាំងបានបង្ហើបថាគេនឹងទទួលស្តាប់រាល់សំណើនានាដែលក្លិបផ្សេងដាក់មក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMartinez ចំណាយពេលដល់ទៅ៩ឆ្នាំជាមួយក្លិបម្ចាស់ពាន UCL រដូវកាលមុននេះ ដោយបានឈ្នះពានរង្វាន់ផ្សេងៗជាច្រើន ប៉ុន្តែគេមិនទាន់ដឹងទេថាខ្លួនឯងនឹងចាកចេញទៅលេងឲ្យក្លិបណា។
កីឡាករវ័យ៣២ឆ្នាំនេះបានថ្លែងប្រាប់ Kicker ថា៖
Javier Martinez ក្លាយជាកីឡាករដែល Bayern Munich ជះលុយទិញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដោយគេផ្ទេរពី Athletic Club ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤៩លានដុល្លារ) កាលពីឆ្នាំ២០១២ ដែលគេបានបង្ហាញខ្លួន២៦៦ប្រកួត និង រកបាន១៤គ្រាប់ព្រមទាំងបញ្ជូនបាល់ចំនួន១១គ្រាប់។
ចំពោះពានរង្វាន់វិញ ខ្សែបម្រើ Martinez លើកបាន២២ដងជាមួយ Bayern ក្នុងនោះក៏មានពាន Bundesliga ៩ដង និងពាន UCL ២ដង៕
ប្រភព៖ goal
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប