បារាំង៖ យោងតាមការរាយការណ៍ ក្លិបសេដ្ឋីបារាំង Paris Saint-Germain បានត្រៀមផែនការថ្មីរួចជាស្រេច ក្នុងករណី ខ្សែប្រយុទ្ធ Kylian Mbappe ចាកចេញពីក្លិប ដោយគ្រោងនឹងទិញយក ខ្សែប្រយុទ្ធ Mohamed Salah ដែលបច្ចុប្បន្នលេងឲ្យ ក្លិបហង្សក្រហម Liverpool មកជំនួសវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPSG ទើបតែចាញ់ Man City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ធ្វើឲ្យអនាគតរបស់ Mbappe កាន់តែមានភាពស្រពេចស្រពិលព្រោះកីឡាករឆ្នើមរូបនេះទំនងជាចង់ស្នាក់នៅក្លិបណាដែលអាចធ្វើឲ្យគេឈ្នះពាន UCL បាន ដូច្នេះហើយទើប PSG បានត្រៀមរកអ្នកជំនួស ដោយកាសែត Le Parisien បានបង្ហើបឲ្យដឹងថា បើ Mbappe ចាកចេញ ជម្រើសទី២គឺ PSG នឹងតាមបញ្ចុះបញ្ចូលឲ្យ Salah មកទឹកដីបារាំងឲ្យបាន។
អនាគតរបស់ Mohamed Salah ជាមួយ Liverpool ក៏មិនទាន់ច្បាស់ប៉ុន្មានដែរ ដែលមានន័យថាគេអាចនឹងមានកូនចិត្តចង់ផ្លាស់ប្ដូរក្លិបដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
មុនដំបូង PSG ចង់បាន កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo តែដឹងច្បាស់ថាវាជារឿងដ៏លំបាកមួយក្នុងការទិញយកពួកគេទើបបង្វែរចំណាប់អារម្មណ៍មក Mohamed Salah វិញ ស្របពេលលេចឮដំណឹងថា Liverpool ចង់លក់គេក្នុងតម្លៃ ៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ៩៦.៣លានដុល្លារ)៕
ប្រភព៖ marca
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload