បើមិនចាំបាច់ កុំចេញក្រៅ! ភូមិទាំងនេះ ត្រូវបានរកឃើញ ករណីឆ្លងច្រើនជាងគេ ក្នុងរាជធានីភ្នំពេញ

//s9.kh1.co/c7/c734290e9959773dc9967a39be6683fc9062c2c9.jpg
សង្គម

 ០៧-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តាមទិន្នន័យឆ្លងក្នុងថ្ងៃនេះ ភូមិចំនួន៨ នៅក្នុងខណ្ឌចំនួន៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំងនេះ ត្រូវបានរកឃើញ ឆ្លងច្រើនជាងគេ

រាជធានីភ្នំពេញ ៖ តាមទិន្នន័យរបស់ក្រសួងសុខភិបាល ក្នុងថ្ងៃទី ០៦ ឧសភា ២០២១ថ្មីៗនេះ ប្រជាជន ក្នុងភូមិចំនួន ៩នៃខណ្ឌទាំង៥ នេះ ត្រូវបានរកឃើញ អ្នកឆ្លងជំងឺកូវីដ ច្រើនជាងគេ ក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងនោះគឺ មាន៖

  • ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ
  •  ភូមិត្រពាំងថ្លឹង១/២/៣/៤​ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
  •  ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ
  •  ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
  •  ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
  •  ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ
  •  ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
  •  ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
  •  ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

អាស្រ័យហេតុនេះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T