ដើម្បីទប់កំហឹងអ្នកគាំទ្រ Zidane បាននិយាយពី Hazard ក្រោយបញ្ចប់ការប្រកួតយ៉ាងខ្លីថា...

//s9.kh1.co/cf/cf6be95e5cbc63420216234a53d326ae0691469b.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Zidane សន្យាទៅអ្នកគាំទ្រថា Hazard នឹងបានចូលលេងទៀងទាត់ ហើយអាចប្រមូលទំនុកចិត្តខ្លួនបានមកវិញ

អង់គ្លេស៖ ក្លិបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea នៅជើងទី២ កាលពីព្រឹកមិញ នាទឹកដីកីឡដ្ឋាន Stamford Bridge ដោយលទ្ធផល ២ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២គ្រាប់របស់ ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ២រូបផ្សេងគ្នា ពោលគឺកីឡាករ Timo Werner និង Mason Mount។

https://s9.kh1.co/__image/w=650,h=481,q=100/e5/e55776baac4320469b5a37b46a9b6572416642bb.jpeg

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និង ខឹងសម្បារ ពីសំណាក់អ្នកគាំទ្រ Real Madrid គឺសកម្មភាព របស់ខ្សែប្រយុទ្ធ Eden Hazard បែរជាសប្បាយរីករាយជាមួយអតីតមិត្តរួមក្រុមនៅ Chelsea ទៅវិញ ទាំងដែលក្រុមរបស់ខ្លួនត្រូវធ្លាក់ចេញ។

https://s9.kh1.co/__image/w=650,h=342,q=100/8b/8bd8bd498f9846ba795682916b822e80694677ae.jpeg

បកស្រាយទៅនឹងរឿងខាងលើ អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បានស្នើឲ្យអ្នកគាំទ្រមានការអត់ធ្មត់ចំពោះ Hazard ព្រោះរូបគេ នឹងបង្ហាញទម្រង់លេងឲ្យក្រុមបានល្អវិញ នាពេលខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/00/00807f1a31edc5a4f354864a08a166766a5da168.jpeg

គ្រូបង្វឹកសញ្ជាតិបារាំង បានថ្លែងក្រោយបញ្ចប់ការប្រកួតថា៖

Eden ត្រូវចូលលេងឲ្យបានទៀងទាត់ ដើម្បីប្រមូលទំនុកចិត្តរបស់ខ្លួនមកវិញ។ ដូច្នេះពួកយើងចាំបាច់ ត្រូវនាំយក Eden ត្រឡប់មកវិញ តាមរយៈការចូលប្រកួត៕

លោក zidane
លោក zidane
លោក zidane

ប្រភព៖ AF

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:

https://t.me/khmerload

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T