អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបញ្ចុះបឋមសីលាសាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

//s9.kh1.co/40/40c5ab4dba2c968695329e615ac131c78d29faa7.jpg
សង្គម

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបញ្ចុះបឋមសីលាសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩។

តាកែវ៖ កាលពីពេលកន្លងទៅ  រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់រាជធានី-ខេត្ដ ទូទាំងប្រទេសកម្ពុជា ត្រៀមរៀបចំ និងសាងសង់ឈាបនដ្ឋាន សម្រាប់បូជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ ហើយជាមួយគ្នានោះ ក៏បានសម្រេចផ្ដល់ដីមួយកន្លែងដល់ខេត្ដតាកែវ ដែលមានទីតាំងនៅក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ សម្រាប់ធ្វើការសាងសង់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២១នេះ លោក ខាន់ សុខា អភិបាលរងខេត្ត លោក លោកស្រី អាជ្ញាធរពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង រួមទាំងលោក អ៊ុំ ចំរើន អភិបាលរងស្រុក បានអញ្ជើញរៀបចំពិធីបញ្ចុះបឋមសីលាក្រុងពាលីសាងសង់ផងដែរ បន្ទាប់ពីការឆូសឆាយផ្លូវចូលរួចរាល់  និងប្លង់សម្រាប់រៀបចំសាងសង់ឈាបនដ្ឋាននេះ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ការឈូសឆាយ
ការឈូសឆាយ
ថ្នាក់ដឹកនាំចុះត្រួតពិនិត្យ
ថ្នាក់ដឹកនាំចុះត្រួតពិនិត្យ
ថ្នាក់ដឹកនាំចុះត្រួតពិនិត្យ
ថ្នាក់ដឹកនាំចុះត្រួតពិនិត្យ
ទិដ្ឋភាពថ្ងៃរៀបចំពិធីបញ្ចុះបឋមសីលាក្រុងពាលីសាងសង់

ប្រភព៖ រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ / ទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T