ថៃ៖ ជឿជាក់ថា ប្រិយមិត្តអ្នកគាំទ្រភាគច្រើន ប្រាកដជាបានស្គាល់ និងដឹងច្បាស់ពីទំនាក់ទំនងមិត្តភាព ដ៏ស្អិតរមួតរវាង កញ្ញា Kimmy kimberly និង Yaya Urassaya ដែលពួកគេទាំងពីរបានរាប់អានគ្នាអស់រយៈពេល១០ឆ្នាំមកនេះ ទាំងមិនដែលមានភាពរកាំរកុះនិងប៉ះទង្គិចគ្នាម្ដងណាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នៅក្នុងអាជីពសិល្បៈដូចគ្នា ក្នុងពេលតែមួយ សម្រាប់តួឯកស្រីទាំងពីរ kimberly និង Yaya តែងតែទទួលបានប្រជាប្រិយភាព ការគាំទ្រក្នុងការថតខ្សែរភាពយន្តជាច្រើន ជាពិសេសរឿងភាគដែលត្រូវបានគេមើលឃើញថា ជារឿងភាគដែលបានរៀបចំយ៉ាងពិសេសគឺ «4 hearts of the mountains» ។ ពោល រឿងនេះគឺមានតាំងពីជាង ១០ ឆ្នាំមកហើយ គឺមានន័យថា kimberly និង Yaya បានរាប់អានគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
ជាក់ស្ដែង ក្រោយពីរាប់អានគ្នាអស់ជាយូរ ថ្មីៗនេះ kimberly បានបញ្ចេញអារម្មណ៍បែបនេះទៅកាន់ Yaya ថា៖
Yaya នាងមិនមែនជាមិត្តធម្មតារបស់ខ្ញុំទេ ប៉ុន្តែវាចម្លែកដែលយើងនិយាយអំពីអ្វីៗទាំងអស់ នាងនឹងស្តាប់គ្រប់យ៉ាង ប្រសិនបើយើងមានបញ្ហា មិនស្រួលនៅក្នុងជីវិត។ យើងនឹងពិគ្រោះជាមួយមិត្តម្នាក់នេះ។ នៅពេលមានអ្វីដែលមិនត្រូវបានយល់នៅក្នុងពិភពលោកគ្មាន អ្នកយល់ពីអ្នក គឺខ្ញុំត្រូវហៅYaya ជានិច្ច នាងជាអ្នកប្រឹក្សាដ៏ល្អម្នាក់៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖








ប្រភព៖ Teenee