អឺរ៉ុប៖ លោក Zinedine Zidane បានសារភាពថា ក្រុម Chelsea ពិតជាអស្ចារ្យខ្លាំងណាស់ ហើយពួកគេសមនឹងឈ្នះជាមួយការប្រកួតនេះ ខណៈដែលអ្នកចាត់ការសញ្ជាតិបារាំងបានអះអាងបន្ថែមថា ក្រុមរបស់លោកកាលពីយប់មិញគឺបានគាំងទម្រង់លេងបាត់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា កីឡាករ Timo Werner និង Mason Mount រកបានម្នាក់មួយគ្រាប់ ជួយឱ្យក្រុម Chelsea ទទួលជ័យជម្នះ ២-០ ទៅលើក្រុម Real Madrid សម្រាប់ការប្រកួតជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League នេះ។ ដោយសរុបលទ្ធផលទាំង ពីរ ជើងគឺក្រុមតោខៀវបានទទួលជ័យជម្នះ ៣-១។
លទ្ធផលបែបនេះគឺមានន័យថា ក្រុមរបស់លោក Thomas Tuchel នឹងត្រូវឡើងទៅជួបក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ នាចុងខែនេះ នៅទីក្រុង Istanbul របស់ប្រទេស ទួកគី។ ស្របពេលដែលក្រុម Real Madrid នឹងត្រូវមានភារកិច្ចប្រជែងពាន Laiga ជាបន្តទៀតផងដែរ។
ក្រោយបញ្ចប់ការប្រកួតលោក Zidane បានថ្លែងប្រាប់ គេហទំព័រ RMC Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload