ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង បានប្រកាសដាក់ឲ្យប្រើប្រាស់គេហទំព័រ http://www.chipmongsupermarket.com របស់ខ្លួនជាផ្លូវការ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការបញ្ជាទិញទំនិញរាប់ពាន់ប្រភេទ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ខ្លួនពីផ្សារទំនើប ជីប ម៉ុង តាមអនឡាញ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ផ្សារទំនើបផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Arnaud Dufresne អគ្គនាយកផ្សារទំនើប ជីប ម៉ុង ថ្លែងថា៖
«គេហទំព័រនេះនឹងរួមចំណែកមួយផ្នែកដល់ការរស់នៅបែបសម័យទំនើប និងផ្ដល់ភាពងាយស្រួលក្នុងការរស់នៅរបស់អតិថិជនយើង ពីព្រោះការទិញទំនិញសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់កាន់តែងាយស្រួល។ ជាមួយម្រាមដៃចង្អុលទៅលើទំនិញដែលខ្លួនចង់បាន ទំនិញទាំងនោះនឹងដឹកជញ្ជូនទៅដល់អាសយដ្ឋានរបស់ពួកគាត់មិនលើសពី៣០នាទី បន្ទាប់ពីបញ្ជាទិញរួចរាល់»។

លោក Arnaud បន្តទៀតថា ការបញ្ជាទិញទំនិញតាមវេបសាយhttp://www.chipmongsupermarket.com នឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរជាច្រើនរបស់អតិថិជន ហើយរួមទាំងផ្ដល់សុវត្ថិភាពខ្ពស់ពីការឆ្លងជំងឺផ្សេងៗ។
លោកបង្ហាញសុទិដ្ឋិនិយមផងដែរថា អតិថិជននឹងរីករាយជាមួយបទពិសោធន៍បញ្ជាទិញទំនិញពីវេបសាយថ្មីរបស់ផ្សារទំនើប ជីប ម៉ុង នេះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់នូវសេវាកម្មថ្មីកាន់តែប្រសើរដល់ប្រជាពលរដ្ឋទាំងអស់។


លោកក៏រម្លឹកអតិថិជនផ្សារទំនើប ជីប ម៉ុង សូមបន្តតាមដានការផ្តល់ជូនតម្លៃពិសេសលើមុខទំនិញជាច្រើនប្រភេទជាមួយគុណភាពល្អ ថ្មីស្រស់ៗជារៀងរាល់សប្តាហ៍នៅលើទំព័រហ្វេសប៊ុករបស់ផ្សារទំនើប ជីប ម៉ុង https://www.facebook.com/ChipMongSupermarket និងបណ្តាញ Telegram របស់ផ្សារទំនើប ជីប ម៉ុង https://t.me/chipmongsupermarket៕

