ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្តោះអាសន្ន កម្មករកម្មការិនី ចំនួនបីក្រុម ក្រុមទី៨B ៩B និង ១០B នៃរោងចក្រ Fast Making ដែលស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយពីអាជ្ញាធរបានរកឃើញថា មានការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសេចក្តីសម្រេចដោយអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តម្រូវឱ្យមានការសហការពីកម្មករ កម្មការិនី ទាំងក្រុមនៃរោងចក្រ Fast Making គឺត្រូវសហការជាមួយមន្ត្រីសុខាភិបាលដើម្បីផ្តល់សំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
រីឯ និយោកជកនៃ ក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ ស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។ ក្នុងនោះដែរ ក្នុងករណីបងប្អូនខកខានមកផ្តល់សំណាកតាមការកំណត់ទេ អាចទៅផ្តល់សំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរផ្ទះបំផុត៕
សូមអានសេចក្តីសម្រេចលម្អិត៖