ក្រោយបង្អួតឡានស្វាមី​ទិញឲ្យ​ ខ្ទង់សែនដុល្លារ ក្នុងសម័យកូវីដ ពេលនេះ ត្រូវគេរិះគន់ តែម៉ូនិច​តប....

//s9.kh1.co/57/5743a614a106d6a45ad253c87d3844688eaf0763.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទើបបង្ហាញ រូបរាងឡានថ្មីស្វាមីកាដូឲ្យ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានគេរិះគន់ វ៉ាន់ ម៉ូនិច ទប់លែងបាន តបវិញយ៉ាងចាស់ដៃ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលរៀបការរួច អតីតតារាសម្តែងស្រី វ៉ាន់ ម៉ូនិច តែងចែករំលែករូបភាព ជាមួយនឹងក្រុមគ្រួសារ យ៉ាងមានក្តីសុខ​ មើលទៅហាក់បីដូចជា ភរិយាជាទីស្រលាញ់របស់ស្វាមីជាខ្លាំង ដែលធ្វើឲ្យស្ត្រីមិនតិចនាក់ទេ ដែលពោលពាក្យសរសើរពីវាសនា អតីតតារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនឹង រថយន្តសេ៊រីថ្មី តម្លៃរាប់សែនដុល្លារ ដោយរូបនាង បានបញ្ជាក់យ៉ាងច្បាស់ថាជា កាដូពីស្វាមី ក្នុងការស្វាគមន៍សមាជិកថ្មី កូនទី២របស់នាង។

តែផ្ទុយទៅវិញ បន្ទាប់ពី បង្ហាញរូបរាងឡានថ្មីតម្លៃរាប់សែនដុល្លារ ជាកាដូពីស្វាមីមិនទាន់បានប៉ុន្មានផង ស្រាប់តែ ត្រូវបានគេរិះគន់ ថាឲ្យខ្លួន <ល្មមឈប់ផុសបង្អួតទ្រព្យសម្បិត្ត សម័យកូវីតហើយ ស្រណោះគ្នាអត់ កុំសម្ញែងគេមិនចាប់អារម្មណ៍ទេ សម័យកូវីដ រកតែអង្ករច្រកឆ្នាំមិនបានផង>។

ទន្ទឹមនឹងនោះ ដោយសារតែមើលឃើញ គេខមមិនបែបនេះរួច ស្រាប់តែ តារាស្រី វ៉ាន់ ម៉ូនិច តបវិញយ៉ាងចាស់ដៃ ថា នាងខ្ញុំ បានចូលរួមជួយសង្គម និងសប្បុរសធម៌ក្នុងរដូវកាលកូវីដនេះ រួចរាល់ហើយ ហើយរូបថតទាំងអស់ក៏មិនមែន នាងខ្ញុំចង់អួតអីនោះដែរ គ្រាន់តែផុសទុកជា​អនុស្សាវរីយ៍ត្រៀម ទទួលសមាជិកថ្មីកូនក្រោយរបស់នាងខ្ញុំតែប៉ុណ្ណោះ អរគុណបងៗ៕

វ៉ាន់ ម៉ូនិច

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច ស្វាមី និងកូនប្រុស
វ៉ាន់ ម៉ូនិច ស្វាមី និងកូនប្រុស
រូបភាព
រូបភាព
រូបភាព
រូបភាព
វ៉ាន់ ម៉ូនិច
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T